Soundskool សាលាតន្រ្តីនិងហាងលក់ឧបករណ៍តន្រ្តីដ៏ល្អឥតខ្ចោះមួយ បើកសាខានៅខេត្តសៀមរាប ជាផ្លូវការហើយ
Soundskool បានបើកទ្វាររបស់ខ្លួនស្វាគមន៍ទៅកាន់សាធារណៈជនទូទៅនៅក្នុងខេត្តសៀមរាបដោយមានព្រឹត្តិការណ៍សម្ពោធដ៏ធំមួយ។ ការបើកសម្ពោធមួយនោះដែរបានធ្វើឡើងនៅថ្ងៃអាទិត្យទី 24 ខែមីនា, អ្នកចូលរួមក្នុងថ្ងែនេះដែរមាន ដូចជាលក្ខណៈក្រុមគ្រួសារ, តន្ត្រីករ, គ្រូបង្រៀន និងអ្នកដែលចាប់អារម្មណ៍ក្នុងការចាប់ផ្តើមរៀនផ្នែកតន្រ្តី។ នៅក្នុងថ្ងៃនេះដែរមានសកម្មភាពដ៏អស្ចារ្យ ជាច្រើនដូចជាការសួរសំនួរ និង ចម្លើយ អំពីមូលហេតុនៃការអប់រំតន្រ្តីមានសារៈសំខាន់នៅក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះក៏មានការសម្តែងតន្រ្តីពីគ្រូបង្រៀនរបស់សាលាផ្ទាល់, ហើយអ្វីដែលលើសពីនៅះទៅទៀតគឺការផ្តល់ជូនការប្រកួតប្រជែងដើម្បីឈ្នះឧបករណ៍និងច្រើនទៀត។
Soundskool គឺជាសាលាតន្រ្តីនិងហាងលក់ឧបករណ៍តន្រ្តីដ៏ល្អឥតខ្ចោះមួយដែលផ្តល់ជូននូវស្តង់ដារតន្ត្រីអន្តរជាតិនិងវិញ្ញាបនប័ត្រអន្តរជាតិ (RockSchool) ។ ហាងលក់ឧបករណ៍តន្រ្តី សោនស្គូល បានលក់ដាច់ឧបករណ៍តន្រ្តីម៉ាកកំពូលល្បី ៗ ដូចជា Fender និង Roland ជាដើម។
ម៉ីម៉ីគឺជាអ្នកគ្រប់គ្រងនៅសោនស្គូលសាខាខេត្តសៀមរាប។ ម៉ីម៉ីបានចូលរួមជាសមាជិក soundskool នៅក្នុងឆ្នាំ 2017 ដែលស្ថិតនៅក្នុងក្រុមផ្នែកលក់។ ឥរិយាបថដ៏រឹងមាំ និងការផ្លាស់ប្តូររបស់នាងបានធ្វើឱ្យនាងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងក្រុមហ៊ុន។ នាងបានគ្រប់គ្រងសាខា soundskool មួយនៅរាជធានីភ្នំពេញមុននឹងផ្លាស់ប្តូរទៅគ្រប់គ្រងនៅសាខាខេត្តសៀមរាប។ នាងគឺជាបុគ្គលិកដែលមានភាពស្និទ្ធស្នាលរាក់ទាក់, មានទំនុកចិត្ត និងមានការរំភើបយ៉ាងខ្លាំងក្នុងការបើកសាខាតន្រ្តីរបស់យើងនៅក្នុងខេត្តសៀមរាប។
នាងក៏បានលេីកឡេីងថា “soundskool គឺជាគ្រួសាររបស់ខ្ញុំ, soundskool គឺជាជីវិតរបស់ខ្ញុំ។ ខ្ញុំរំភើបណាស់ដែលបានក្លាយជាអ្នកគ្រប់គ្រងហាងថ្មីនៅក្នុងខេត្តសៀមរាប។ ខ្ញុំពិតជាចង់មើលឃើញការរីកចម្រើនរបស់សិស្សថ្មីទាំងអស់ដែលនឹងមកចូលរួមក្នុងសាលាដ៏អស្ចារ្យរបស់យើង និងក្រុមតន្រ្តីករដែលនឹងទទួលប្រយោជន៍ពីសាលាតន្រ្តីថ្មីរបស់យើង “។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទស្សនាវេបសាយរបស់យើង www.soundskool.asia ឬ Soundskool music Cambodia Facebook