រន្ធត់ណាស់! រថយន្តបុករះប្រជាពលរដ្ឋកំពុងហូបបាយថ្ងៃជុំគ្នា បណ្តាលឲ្យស្លាប់ម្នាក់ របួសជាច្រើននាក់
រាជធានីភ្នំពេញ៖ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួសធ្ងន់-ស្រាល ក្រោយត្រូវរថយន្តឡិចស៊ីស មួយគ្រឿងបានបើកបុករះចូលហ្វូងមនុស្ស។ ហេតុការណ៍នេះបានកើតឡើងទាំងកណ្តាលថ្ងៃត្រង់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្រោយអធិការនគរបាលខណ្ឌទួលគោកភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបងប្អូនប្រជាពលរដ្ឋបានជួបជុំគ្នាធ្វើពិធីបុណ្យឡើងអ្នកតា ស្រាប់តែបុរសម្នាក់មិនដឹងមានរឿងអី បានឡើងបើករថយន្តឡិចស៊ីស ជាន់ហ្គែយ៉ាងលឿនដូចហោះ បំបុកប្រជាពលរដ្ឋកំពុងអង្គុយបាយថ្ងៃត្រង់ជុំគ្នា បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និងរងរបួសធ្ងន់រហូតដល់ទៅ៦នាក់។ ក្រោយកើតហេតុ ជនបង្កត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

អត្ថបទ៖ សេម
រូបភាព & វីដេអូ៖ ម៉េង អ្នកសារព័ត៌មាន អត់លុយ

