អន្តរជាតិ
បង្ហោះគ្រឿងញៀន ហើយសរសេរថា «អាណាចង់ធ្វើអីអាញ់» ទីបំផុតសមត្ថកិច្ចតាមដាក់ខ្នោះដល់ផ្ទះ
BY Khmernote Media
March 28, 2019
ឧត្តរមានជ័យ៖ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ កងកម្លាំងនគរបាលខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនបុរសម្នាក់ជាជនសង្ស័យ ក្រោយបុរសរូបនោះមានគណនីហ្វេសប៊ុកឈ្មោះ «ផុសផុស» បានបង្ហោះគ្រឿងញៀនតាមបណ្តាញសង្គម ភ្ជាប់ជាមួយនឹងចំណងជើងថា «អាណាចង់ធ្វើអីអាញ់» និងមានរូបពាក់ឯកសណ្ឋានជាកម្លាំងនគរបាល។
ជនសង្ស័យមានឈ្មោះ ភឿ ផុស ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅក្នុងប្រតិបត្តិការឃាត់ខ្លួននោះ គឺកម្លាំងបានធ្វើការឆែករកឃើញ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ១កញ្ចប់តូច សំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ទូរសព្ទ័ដៃ ៤គ្រឿង ឧបករណ៍ឆក់ត្រី១គ្រឿងផងដែរ។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងបញ្ជូនខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្តទៀត៕




ប្រភព៖ Sak kak da
ដោយ៖ ណារ៉ែន