ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត(Emirates) ចាប់ដៃគូជាមួយ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីបង្ហាញស្នាដៃសិល្បៈរបស់និស្សិត

    BY Khmernote Media March 29, 2019
    ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត(Emirates) ចាប់ដៃគូជាមួយ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីបង្ហាញស្នាដៃសិល្បៈរបស់និស្សិត

    អ្នកឈ្នះជ័យលាភីផ្នែកសិល្បៈនឹងទទួលបានការធ្វើដំណើរទៅកាន់ទីក្រុងឌូបៃដើម្បី ស្វែងយល់ពីសិល្បៈនិងវប្បធម៌ដ៏សំបូរបែបរបស់ទីក្រុងឌូបៃ

    ភ្នំពេញ ថ្ងៃទី២៧ ឆ្នាំ២០១៩: ថ្ងៃនេះក្រុមហ៊ុនអ៊ែមមឺរឹត និង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលជាសាលាសិល្បៈ ឈានមុខនៅកម្ពុជា បានជ្រើសរើស សិស្សដែលទទួលជ័យលាភី ដើម្បីទទួលបានបទពិសោធន៏ធ្វើដំណើរ ទៅកាន់ទីក្រុងឌូបៃ និង ឱកាសដើម្បីស្វែងយល់ពីទិដ្ឋភាពសិល្បៈ ព្រមទាំងវប្បធម៌ពិសេសនៅអ៊ែមមឺរឹតអារ៉ាប់រួម។ អ្នកឈ្នះត្រូវបានប្រកាសនៅឯពិព័រណ៍ របស់សាលាសិល្បៈ ដែលជាកន្លែងដែលសិល្បៈកំពូលៗ បានបង្កើតឡើងដោយនិស្សិត ត្រូវបានដាក់បង្ហាញ ឱ្យចៅក្រមជ្រើសរើសអ្នកឈ្នះ ដោយមានវត្តមាន អ្នកតំណាងមកពីមហាវិទ្យាល័យ ការិយាល័យអ៊ែមមឺរឹតនៅកម្ពុជា អ្នកកាសែត និងសិស្សានុសិស្ស ផងដែរ។

    ការប្រកួតប្រជែងនេះមានរយៈពេល 3 សប្តាហ៍ ក្រោមប្រធានបទ “អ៊ែមមឺរឹត ទិសដៅក្នុងក្តីសុបិន្ត “ឬ ប្រធានបទជាអង់គ្លេសថា “Emirates Dream Destination” ត្រូវបានរៀបចំឡើង សម្រាប់សិស្សនុសិស្ស ដែលបានចុះឈ្មោះចូលរួម ដើម្បីដាក់បញ្ចូល នូវស្នាដៃសិល្បៈដែលត្រូវបាន បំផុសគំនិត ដោយទិសដៅមួយ ក្នុងចំណោម 158 គោលដៅទូទាំងពិភពលោក ដែលអ៊ែមមឺរឹតបានប្រត្តិបត្តិការឡើង។ សិស្សានុសិស្ស ត្រូវបានអញ្ជើញឱ្យបង្ហាញ ពីទីតាំងជាក់ស្តែង ជាទម្រង់វត្ថុសិល្បៈ ដែលបានជ្រើសរើសដោយពួកគេ រួមមានដូចជាគំនូរប្រេង រូបគំនូរ និង ទម្រង់ផ្សេងៗទៀត ដែលត្រូវបានដាក់តាំងបង្ហាញ។

    អ្នកឈ្នះបីនាក់ដែលបានប្រកាស នៅក្នុងការប្រឡងសិល្បៈគឺនិសិត្សដែលមានឈ្មោះ ជ្រិន ជ័យស័ក្ត ប៊ុនហៃ និង សឿង សលីតា។

    ប្អូនប្រុសជ្រិន ជ័យស័ក្តជានិស្សិតផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានគូររូប គំនូរមួយ ដែលមានគ្រប់ទិសដៅទាំងអស់ដែលអ៊ែមមឺរឹតហោះហើរទៅកាន់។ រូបគំនូររបស់ប្អូន បានបង្ហាញនូវអគារ Burj Khalifa របស់ទីក្រុងឌូបៃនៅចំកណ្តាលយន្តហោះ ដោយសារតែ ទីក្រុងឌូបៃជា ការិយាល័យកណ្តាលរបស់អ៊ែមមឺរឹត។ រីឯ ទិសដៅផ្សេងៗទៀតនៅជុំវិញពិភពលោក ដូចជាប៉ម Eiffel Tower, The Taj Mahal, និងប្រាសាទអង្គរវត្ត ជាដើម ត្រូវបានប្អូនប្រុសគូរបង្ហាញ នៅផ្នែកផ្សេងទៀតនៃតួរយន្តហោះ។

    ប្អូនប្រុសប៊ុន ហៃ ជានិស្សិតស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបង្ហាញពីសិល្បៈ របស់ប្អូនលើកញ្ចក់ តាមរយៈគំនូរផែនទីពិភពលោក ដោយចែកចេញជា៥ទ្វីប ដែលបង្ហាញពីគោលដៅ ដែលអ៊ែមមឺរឹតហោះហើរទៅកាន់។

    ប្អូនស្រីសឿងសលីតាទីដែលជាអ្នកឈ្នះទី 3 ក៏ជានិស្សិតស្ថាបត្យកម្មនៅ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញផងដែរ។ ស្នាដៃសិល្បៈរបស់ប្អូនមាន លក្ខណៈពិសេសបង្ហាញពី “អប្សរា” មានស្លាបដែលមានពណ៌តំណាងរបស់ យន្តហោះ អ៊ែមមឺរឹត ប្អូនបានបង្ហាញនូវទីក្រុងឌូបៃ នៅក្នុងគំនូររបស់ប្អូនផងដែរ ដែលបង្ហាញពីការហោះហើរពីកម្ពុជា ទៅកាន់ឌូបៃ ដើម្បីបង្ហាញពី ការតភ្ជាប់របស់អ៊ែមមឺរឹតជាមួយកម្ពុជា។

    ស្នាដៃសិល្បៈដែលទទួលបានជ័យលាភីត្រូវបានជ្រើសរើសដោយគណៈកម្មាធិការដែលមានកិត្តិនាមរួមទាំង ព្រះអង្គម្ចាស់ស៊ីសុវត្ថិ តេសសូ ជានាយកនៃព្រះរាជវាំងកម្ពុជា និងជាសមាជិកនៃសមាគមន វប្បធម៌កម្ពុជា។ លោក ថាំងសុធាស្ថាបត្យករនិងវិចិត្រករ ដែលបាន ចាប់ផ្តើមគូរគំនូរ តាំងពីឆ្នាំ 2009 ហើយសិល្បៈ របស់គាត់ដែលត្រូវបានផ្សព្វផ្សាយ និង ត្រូវបានបង្ហាញ នៅវិចិត្រសាលនានា នៅទីក្រុងប៉ារីស ទីក្រុងបាងកក និងរាជធានីភ្នំពេញ រួមមាន លោក Abdulla Adnan អ្នកតំណាង អ៊ែមមឺរឹត នាយកគ្រប់គ្រងពាណិជ្ជកម្មរបស់អ៊ែមមឺរឹត នៅកម្ពុជា ។ រូបគំនូរ និងវត្ថុស្នាដៃសិល្បៈកំពូល ៗ ក្នុងការប្រកួតប្រជែង រួមទាំង វត្ថុស្នាដៃសិល្បៈ ដែលឈ្នះនឹង ត្រូវបានដាក់តាំងបង្ហាញនៅសាកល វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដោយបើកចំហ សម្រាប់សាធារណជនទូទៅរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី 28 ដល់ថ្ងៃទី 31 ខែមីនាឆ្នាំ 2019 ។

    លោក Abdulla Adnan ប្រធានគ្រប់គ្រងផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន អ៊ែមមឺរឹត បានមានប្រសាសន៍ថា “យើងពិតជាមានកិត្តិយសដោយបានសហការជាមួយសាលាសិល្បៈដ៏មានកិត្យានុភាពបំផុតរបស់កម្ពុជា។ យើងបានសហការជាមួយ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ពីព្រោះយើងចង់ផ្តល់ឱកាស ដល់សិស្សានុសិស្សដើម្បីបង្ហាញ ពីភាពច្នៃប្រឌិតរបស់ពួកគេដោយគូរពីការបំផុសគំនិតមកពីជុំវិញ ពិភពលោក។អ៊ែមមឺរឹតចង់គាំទ្រអោយមានការរីកចម្រើននៃសិល្បៈនិងវប្បធម៌ខ្មែរ ហើយយើងមានសេចក្តីរំភើបរីករាយ ដែលឃើញសិស្សម្នាក់ៗ នាំយកទស្សនៈផ្ទាល់ខ្លួន របស់ពួកគេទៅកាន់គោលដៅទាំងនេះ។ យើងមានសេចក្តីសោមនស្សរីករាយ នឹង ការឆ្លើយតបរបស់និស្សិត សាកលវិទ្យាល័យ ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ហើយពួកគេចង់ចែករំលែកការបកស្រាយរបស់ពួកគេអំពីទិសដៅដ៏ពេញនិយម ដែលយើងធ្វើដំណើរទៅ។ យើងសូមថ្លែងអំណរគុណដល់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង សិស្សានុសិស្ស ចំពោះបទពិសោធន៍ដ៏អស្ចារ្យនេះ អនុញ្ញាតឱ្យយើងចូលរួមជាមួយ សហគមន៍សិល្បៈ ដ៏អស្ចារ្យនៅក្នុងរាជធានីភ្នំពេញ។ វាក៏ជាសេចក្តីសោមនស្សរីករាយរបស់យើងផងដែរ ក្នុងការផ្តល់ ឱ្យអ្នកឈ្នះនូវឱកាស ដើម្បីទៅទស្សនាទីក្រុងឌូបៃដែលមានទស្សនីយភាពសិល្បៈ និង វប្បធម៌ដ៏រីកចម្រើន ហើយរីករាយជាមួយ ការហោះហើរទៅកាន់ទិសដៅរបស់អ៊ែមមឺរឹត។

    បច្ចុប្បន្ន អាកាសចរអ៊ែមមឺរឹត បានហោះហើរទៅកាន់158គោលដៅនៅក្នុង 86 ប្រទេស។ ក្រុមហ៊ុន អាកាសចរណ៍នេះមាន ជើងហោះហើរជារៀងរាល់ថ្ងៃ ពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងឌូបៃ ដែលមានភ្ជាប់ទៅកាន់ទីក្រុងធំ ៗ នៅទ្វីបអឺរ៉ុប និង សហរដ្ឋអាមេរិក ពេលវេលាហោះហើរ និង ពេលវេលា ហោះហើរដែលមានតម្លៃសមរម្យ។ ចាប់ពីថ្ងៃទី 1 ខែមិថុនាជើងហោះហើរប្រចាំថ្ងៃ របស់អ៊ែមមឺរឹត ពីភ្នំពេញ ទៅកាន់ឌូបៃនឹងហោះហើរតាមបាងកកផងដែរ។ តាមរយៈមជ្ឍមណ្ឌលឌូបៃ របស់ខ្លួន អ៊ែមមឺរឹត បានភ្ជាប់ អ្នកដំណើរដែលធ្វើដំណើរពីប្រទេសកម្ពុជា ទៅកាន់បណ្តាញទូទាំងពិភពលោក យ៉ាងទូលំទូលាយនៅមជ្ឈឹមបូព៌ា អាហ្រ្វិកអឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក និង អាមេរិកខាងត្បូង។

    អំពីអ៊ែមមឺរឹត
    អ៊ែមមឺរឹតគឺជាបណ្តាញតភ្ជាប់សកលលោកសម្រាប់មនុស្សនិងទីកន្លែង ហើយក៏ជាអ្នកបង្កើតវប្បធម៌ ដែលជាអ្នកបំផុសគំនិតនៅជុំវិញពិភពលោកជាមួយនឹងបណ្តាញដែលកំពុងរីកចម្រើននៃទិសដៅសកលរបស់យើង។ ជាមួយនឹងយន្តហោះ273 គ្រឿងរាប់បញ្ចូលទាំងយន្តហោះ A380 ចំនួន 109 ក្រុមនាវាដែលទទួលបានពានរង្វាន់ច្រើនបានហោះហើរទៅកាន់ 158 គោលដៅនៅក្នុង 86 ប្រទេសនិងដែនដីនៅទូទាំងទ្វីបចំនួន 6 ។ ក្រុមហ៊ុនអាកាសចរណ៍នេះគឺជាក្រុមហ៊ុនអាកាសចរណ៍ ធំបំផុតរបស់ ពិភពលោកដែលមានយន្តហោះ Airbus A380 និង Boeing 777 ។ សេវាកម្សាន្តដ៏សម្បូរបែបមានម្ហូបអាហារឆ្ងាញ់តាមតំបន់ ប្រព័ន្ធកម្សាន្តដែលទទួលបានពានរង្វាន់ ice និងបដិសណ្ឋារកិច្ចដែលផ្តល់ជូន ដោយ ក្រុមនារីអាកាសចរណ៍ជាច្រើនរូប ពី130 សញ្ជាតិបានធ្វើឱ្យក្រុមហ៊ុន អ៊ែមមឺរឹតក្លាយទៅជាក្រុមហ៊ុនអាកាសចរណ៍មួយ ដែលគេទទួលស្គាល់ទូទាំងពិភពលោក។

    អំពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
    សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈគឺជាសាកលវិទ្យាល័យដែលមានវ័យចំណាស់បំផុតនៅក្នុងប្រទេសកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1979 មានទីតាំងនៅភ្នំពេញ។ សាកលវិទ្យាល័យនេះជាមជ្ឈមណ្ឌលចម្បងនៃការអប់រំ និងស្រាវជ្រាវសិល្បៈនិងវប្បធម៌នៅកម្ពុជាដែលមានឯកទេសខាងផ្នែកស្ថាបត្យកម្មនិងវិចិត្រសិល្បៈ។ កម្មវិធីអប់រំ ត្រូវបានអនុវត្ដស្របតាមស្តង់ដារនៃការបង្រៀន អន្ដរជាតិ និងជា សាកលវិទ្យាល័យដែល ជួយដល់ការរីក ចម្រើន នៃវប្បធម៌ខ្មែរ។

    សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនង
    REDHILL Cambodia
    Keo Kounila
    +855 92 621 431
    kounila@rehill.asia

    Keo Leny
    +855 17 285 365
    leny@redhill.asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay