សារលិខិត សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ ដែលត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ
- BY
- soknita
- October 31, 2024
(រាជធានីភ្នំពេញ)៖ យោងតាមសារលិខិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ ២០២៤-២០២៥ ដែលចុះថ្ងៃទី ២៤ ខែតុលាថ្មីនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈ ដែលមាន ប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជននិងសហគមន៍។
យ៉ាងណាមិញ សាលារៀនត្រូវអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើសកម្មភាពបង្រៀននិងរៀន ដែល នឹងនាំទៅរកការប្រែប្រួលជាវិជ្ជមាននៃលទ្ធផលសិក្សារបស់សិស្ស ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។ ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវចំណុចមួយចំនួន១០ ដូចខាងក្រោម៖
ប្រភព៖ ឯកសារមន្ត្រីសាធារណៈ
- Share This Post: