ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហេតុការណ៍អគ្គិភ័យមួយ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ នៅក្នុងខណ្ឌបឹងកេងកង

    BY November 22, 2024
    ហេតុការណ៍អគ្គិភ័យមួយ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ នៅក្នុងខណ្ឌបឹងកេងកង

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា នៅវេលាម៉ោង ០៥:៤០នាទីព្រឹក ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចតូបលក់ចាប់ហួយមួយកន្លែងផ្ទះលេខ ៤២D ផ្លូវ ២០៥ កែង៣៣៨ ភូមិ៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង៕

    ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះតូប ទំហំ ៣ម៉ែត្រ x ០.៥០ម៉ែត្រ ក្នុងនោះខូចខាតទូរទឹកកកចំនួន១គ្រឿង និងឥវ៉ាន់លក់ចា់ហួយមួយចំនួនតូច ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។

    នៅវេលាម៉ោង ០៦:០០នាទីព្រឹក ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ អគ្គិភ័យ អគ្គិភ័យ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay