ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាលាដំបូងខេត្តតាកែវ សម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទ ២រូប ពាក់ព័ន្ធនឹងករណីចាក់ថ្នាំខុសបណ្តាលឱ្យស្រ្ដីម្នាក់បាត់បង់ជីវិត

    BY November 22, 2024
    សាលាដំបូងខេត្តតាកែវ សម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទ ២រូប ពាក់ព័ន្ធនឹងករណីចាក់ថ្នាំខុសបណ្តាលឱ្យស្រ្ដីម្នាក់បាត់បង់ជីវិត

    (ខេត្តតាកែវ)៖ នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ សាលាដំបូងខេត្តតាកែវ បានចេញសេចក្ដីប្រកាស ស្តីពី ការសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទ ២រូប ពាក់ព័ន្ធករណីចាក់ថ្នាំខុសបណ្តាលឱ្យស្លាប់អ្នកជំងឺ នៅស្រុកបាទី ខេត្តតាកែវ។

    អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា បន្ទាប់ពីបានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១៤០៧ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងនានានៅក្នុងសំណុំរឿងរួចមក ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទចំនួន ២រូប គឺទី១.ឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកស្រុកបាទី ត្រូវចោទប្រកាន់ពីបទ មនុស្សឃាតដោយចេតនា បទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល, បទលាក់បាំងសាកសព និង បទ ទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ។

    ចំពោះជនត្រូវចោទទី២. ឈ្មោះ ហៀង សុងហាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ ត្រូវចោទប្រកាន់ពីបទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល, បទសមគំនិតក្នុងអំពើលាក់បំបាំងសាកសព, បទសមគំនិតក្នុងអំពើទារុណកម្ម និងអំពើឃោរឃៅមានសា្ថនទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ។

    គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ជនត្រូវចោទទាំងពីរ បានចាក់ថ្នាំឱ្យអ្នកជំងឺស្ត្រីម្នាក់ ឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ ៤១ ឆ្នាំ ហើយក៏ត្រូបានបាត់បង់ជីវិត៕

    ប្រភព៖ លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តតាកែ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay