ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កសិករក្នុងខេត្តបាត់ដំបង កំពុងមមាញញឹកប្រមូលកសិផលពោត និងដំឡូង ខណៈតម្លៃមិនសូវខុសគ្នាពីឆ្នាំមុន

    BY November 22, 2024
    កសិករក្នុងខេត្តបាត់ដំបង កំពុងមមាញញឹកប្រមូលកសិផលពោត និងដំឡូង ខណៈតម្លៃមិនសូវខុសគ្នាពីឆ្នាំមុន

    (ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា មន្ទីរកសិកម្មខេត្តបាត់ដំបងបានឱ្យដឹងថាការកសិករខេត្តបាត់ដំបងបានកំពុងសម្រុកប្រមូលផលពោតក្រហមនិងដំឡូងមីបានប្រហែលពាក់កណ្តាល លើផ្ទៃដីដាំដុះ ជាង ២០ម៉ឺនហិកតានៅបណ្តាកស្រុកនានាក្នុងខេត្តបាត់ដំបង ពិសេសស្រុកជាប់ព្រំដែនកម្ពុជាថៃ។

    លោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានឱ្យដឹងថាគិតមកទល់ពេលនេះ ការងារប្រមូលពោតក្រហមបានចំនួន៦០ភាគរយនៃផ្ទៃដីដាំដុះសរុបជាង១១ម៉ឺន៧ពាន់ហិកតា និង កាងារប្រមូលដំឡូងមីបានចំនួន៤០ភាគរយនៃផ្ទៃដីដាំដុះសរុបជាង១០ម៉ឺន៨ពាន់ហិកតា ។

    តាមរបាយការណ៍មន្ទីរកសិកម្មឱ្យដឹងថាតម្លៃពោតក្រហម ស្នូលតម្លៃ៥,៧៥បាត ពោតគ្រាប់សំណើម២៥តម្លៃ៧,៣បាត ចំណែកដំឡូងស្រស់តម្លៃ២,៣បាត និង ដំឡូងស្ងួតតម្លៃ ៦,៥បាត ។

    បើតាមម្ចាស់សៃឡូ ទិញពោតនិងដំឡូងនៅតាមតំបន់ព្រំដែនកម្ពុជាថៃ បានបញ្ជាក់ថាឆ្នាំនេះតម្លៃពោតនិងដំឡូងមី មានការធ្លាក់ថ្លៃខ្លះ ហេតុដែលពោតធ្លាក់ថ្លៃដោយសារមានតែទីផ្សារទៅថៃភាគច្រើន ចំណែកក្រុមហ៊ុនស៊ីភីទិញពោតដែរប៉ុន្តែតម្លៃថោកជាងថៃ ដោយលឺព័ត៌មានថាក្រុមហ៊ុនមានទំនិញពេញធុង (ពេញឃ្លាំង) ។

    ទោះបីយ៉ាងណាបើតមា លោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបញ្ជាក់ថា តម្លៃពោតនិងដំឡូងមីឆ្នាំនេះ បើប្រៀបធៀបនឹងឆ្នាំមុន មិនខុសគ្នាទេ ឆ្នាំនេះអាចខុសគ្នាតិចតួច រឺប្រហាក់ប្រហែលឆ្នាំមុន អាស្រ័យលើ គុណភាពគ្រាប់ពោត និង កម្រិតធាតុម្សៅក្នុងដំឡូងមី ។

    សូមបញ្ជាក់ថាបើតាមរបាយការណ៍មន្ទីរកសិកម្មខេត្តបាត់ដំបងបានឱ្យដឹងថាខេត្តបាត់ដំបងបានដាំដុះដំណាំសាក វប្បកម្មរយៈពេលខ្លី ដូចជាប្រភេទបន្លែ ស្លឹក ផ្លា មើម ជាដើម និង ដំណាំឧស្សាហកម្មរយៈពេលខ្លី ដូចជា ពោត ដំឡូង ល្ង សណ្តែក ល្ហុងប្រេងជាដើម សរុបចំនួន ជាង២៣ម៉ឺន៦ពាន់ហិកតា បើធៀបឆ្នាំមុនចំនួនថយថុះជាង៣ពាន់ហិកតា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay