ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរក្នុងការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួនក្នុង «ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩» នៅដើមខែធ្នូ ខាងមុខនេះ

    BY November 26, 2024
    ជូនដំណឹង! អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរក្នុងការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួនក្នុង «ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩» នៅដើមខែធ្នូ ខាងមុខនេះ

    (ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបិទចរាចរក្នុងការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួន ក្នុង «ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩» ដែលនឹងធ្វើឡើងនៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ។

    អាជ្ញាធរជាតិអប្សរា ជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជា សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរជាតិអប្សរា នឹងរៀបចំទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៤ នៅបរិវេណតំបន់រមណីយដ្ឋានអង្គរ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ដោយមានអត្តពលិកជាតិ និងអន្តរជាតិចូលរួមរត់ប្រណាំងប្រមាណ ១៥,០០០នាក់។

    ក្នុងន័យដើម្បីធានាការរៀបចំពិធីខាងលើប្រព្រឹត្តទៅដោយរលូន អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនអំពី ការបិទការចូលទស្សនា និងចរាចរតាមទីតាំងមួយចំនួនដូចខាងក្រោម

    -បិទការធ្វើចរាចរ និងចូលទស្សនាថ្ងៃរះសម្រាប់ភ្ញៀវទេសចរ តាមច្រកខាងលិចប្រាសាទអង្គរវត្តចាប់ ពីម៉ោង៤:០០ព្រឹក ដល់ម៉ោង១១:០០ថ្ងៃ។ ភ្ញៀវទេសចរអាចចូលទស្សនាថ្ងៃរះបានជាធម្មតាតាម ច្រកខាងកើតប្រាសាទអង្គរវត្ត

    -បិទការធ្វើចរាចរតាមដងផ្លូវចាប់ពីចំណុចផ្លូវកែងចំបក់កំណប់ ឆ្ពោះទៅមុខប្រាសាទអង្គរវត្ត រហូត ដល់ចំណុចខ្លោងទ្វារដីឆ្នាំងចាប់ពីម៉ោង៤:០០ព្រឹក ដល់ម៉ោង១១:០០ថ្ងៃ ដោយឡែក គំនូសផ្លូវពណ៌បៃតងនឹងត្រូវបិទចរាចរនៅពេលអត្តពលិកជាតិ និងអន្តរជាតិ រត់ឆ្លងកាត់។

    ប្រភព៖ អាជ្ញាធរជាតិអប្សរា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay