ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយបូកសរុបលទ្ធផលការងារ ១០ខែ រួច ក្រសួងសាធារណការ នឹងពង្រឹងការអនុវត្តក្នុងការត្រួតពិនិត្យយានយន្តដឹកជញ្ជូន ដែលលើសទម្ងន់កំណត់

    BY November 27, 2024
    ក្រោយបូកសរុបលទ្ធផលការងារ ១០ខែ រួច ក្រសួងសាធារណការ នឹងពង្រឹងការអនុវត្តក្នុងការត្រួតពិនិត្យយានយន្តដឹកជញ្ជូន ដែលលើសទម្ងន់កំណត់

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំមួយ ស្តីពី ការបូកសរុបលទ្ធផលការងារ ១០ខែ និងពង្រឹងការអនុវត្តការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមពី ឯកឧត្តមថ្នាក់ដឹងនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។

    ដោយឡែក យោងតាមរបាយការណ៍បូកសរុបរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ក្នុងរយៈពេល ១០ខែ ឆ្នាំ ២០២៤ ឃើញថា៖

    -ត្រួតពិនិត្យយានយន្តសរុប ចំនួន ២,៥៦៧,៦៧៥ គ្រឿង ក្នុងនោះ

    -ផ្ទុកមិនលើសទម្ងន់ ចំនួន ១,៧៤១,១៣៦ គ្រឿង

    -ផ្ទុកលើសក្នុងកម្រិតអនុគ្រោះ ចំនួន ៨២៤,៩៣៣ គ្រឿង

    – ផ្ទុកលើសទម្ងន់កម្រិតកំណត់និងពិន័យ ចំនួន ១,៦០៦ គ្រឿង ក្នុងនោះរថយន្តឃាត់រក្សាទុក ១ឆ្នាំ ចំនួន ៩៨ គ្រឿង។

    លោកឯកឧត្តម ក៏បានណែនាំដូចគ្នាដល់លោកអនុប្រធានស្ថានីយទាំងអស់ ត្រូវប្រឹងប្រែងអនុវត្តការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ហើយគ្រប់ស្ថានីយទាំងអស់ ត្រូវរៀបចំផែនការសកម្មភាពចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនធុនធ្ងន់ នៅតាមផ្លូវវាង ឬតាមច្រកព្រំដែននានាផងដែរ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay