ព័ត៌មានជាតិ
ជនជាតិវៀតណាម២១នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ពីបទពាក់ព័ន្ធករណី លួចស្នាក់នៅ ធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន
BY
November 27, 2024
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២១នាក់ (ស្រី៤នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។

ការបណ្តេញចេញនេះ ក្រោយពាក់ព័ន្ធនឹងករណីលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ ដោយគ្មានលិខិតឆ្លងដែន ក្នុងនោះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕



ប្រភព៖ អគ្គនាយកអន្តោប្រវេសន៍