តំបន់មាត់សមុទ្រ មានខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍ ក្នុងល្បឿនមធ្យម ៤,៥ម៉ែត្រ/វិនាទី ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា
យោងតាមកតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ពីស្ថានភាពធាតុអាកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានឲ្យដឹងថា តំបន់មាត់សមុទ្រ មានខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍ ក្នុងល្បឿនមធ្យម៤,៥ ម៉ែត្រ/វិនាទី តំបន់វាលទំនាប មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី និងតំបន់ខ្ពង់រាប ល្បឿនមធ្យម ៤,៥ម៉ែត្រ/វិនាទី។

ការប្រែប្រួលធាតុអាកាសនេះគឺអាស្រ័យដោយ ខ្យល់មូសុងឦសាន នៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបដែលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជាបានថយឥទ្ធិពល។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤
ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា ២០°C និងសីតុណ្ហភាពអតិបរមា ៣១°C ។ សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា ២០°C និងសីតុណ្ហភាពអតិបរមា ៣០°C។
ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា ២០°C និងសីតុណ្ហភាពអតិបរមា ៣១°C ។ ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕


ប្រភព៖ ក្រសួងព័ត៌មាន