ពិព័រណ៍យានយន្តអគ្គិសនីឆ្នាំ ២០២៤ រៀបចំឡើងក្រោមការអញ្ជើញចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ក្រសួងសាធារណការ និងដឹងជញ្ជូន បានឱ្យដឹងថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី អញ្ជើញជាអធិបតីក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត ដែលជាអនុប្រធាន សមាជិក សមាជិកា របស់គណៈកម្មាធិការ មន្រ្តីជំនាញ និងក្រុមហ៊ុនរថយន្តអគ្គីសនីជាច្រើនផងដែរ។

ចំពោះ កម្មវិធីពិធីមួយនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីការជំរុញការអនុវត្តគោលនយោបាយ EV របស់រាជរដ្ឋាភិបាលកម្ពុជា និងបង្កើនការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីផលប៉ះពាល់ EVs និងឱកាសសម្រាប់ការផ្លាស់ប្តូរវិស័យថាមពលនៅកម្ពុជា សម្រួលដល់ការសិក្សាស្រាវជ្រាវ EVs ក្នុងតំបន់ និងភាពជាដៃគូដែលអាចជួយពន្លឿនការទទួលយក EV និងការដាក់ពង្រាយទូ និងស្ថានីយសាកអគ្គីសនីល្បឿនលឿន បង្កើតបណ្តាញទំនាក់ទំនងរវាងអ្នកជំនាញ និងបណ្តាញពាណិជ្ជករនៅក្នុងវិស័យនេះ៕




ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន