ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត រៀបចំពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងរៀបចំតារាសេវាកម្មស្នាក់នៅ សម្រាប់ពិធីបុណ្យសមុទ្រនាពេលខាងមុខនេះ
- BY
- soknita
- November 29, 2024
(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការរៀបចំសេវាកម្មស្នាក់នៅសម្រាប់ពិធីបុណ្យសមុទលើកទី១១ ជុំទី៣ ឆ្នាំ ២០២៤ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ នៅខេត្តកំពត។
ក្រសួងទេសចរណ៍ សូមជូនដំណឹងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាបថា ដើម្បីសម្រួលដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅខេត្តកំពត ជាពិសេសចូលរួមកម្សាន្តក្នុងពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ នៅខេត្តកំពត។
ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តកំពត បានចុះពង្រឹងគុណភាពសេវាកម្មទេសចរណ៍គ្រប់ប្រភេទ និងបានរៀបចំជាតារាងសេវាកម្មស្នាក់នៅ ដោយមានឈ្មោះអាជីវកម្មអាសយដ្ឋាន លេខទំនាក់ទំនង និងតម្លៃបន្ទប់។
ប្រភព៖ ក្រសួងទេសចរណ៍
- Share This Post: