ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលជាមួយ អាជីវករផ្សារបឹងឈូកបង្ហាញពីដំណោះស្រាយ របស់សម្តេចបវរធិបតីក្នុងការសាងសង់ផ្សារឡើងវិញ

BY
soknita
November 30, 2024

(ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា អភិបាលខេត្តបាត់ដំបង បានអញ្ជើញ ជួបសំណេះសំណាលជាមួយអាជីវកររងគ្រោះដោយសារ ភ្លើងឆេះផ្សារបឹងឈូករយៈកាលកន្លងទៅ ដោយបង្ហាញពីដំណោះស្រាយ សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសាងសងផ្សារវិញ ដល់ អាជីវករ លក់ពេញមួយជីវិត មិនគិតថ្លៃជួលតូប។ ការសំណេះសំណាលនេះធ្វើឡើង នៅល្ងាចថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ ២០២៤ នៅបរិវេណផ្សាយបឹងឈូក ក្រុងបាត់ដំបង ។

ក្នុងការសំណេះសំណាលនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ដំណោះស្រាយសម្រាប់អាជីវករនៅផ្សារបឹងឈូកដែលត្រូវភ្លើងឆេះ កន្លងទៅដោយ សម្រេចទទួលយកមកគ្រប់គ្រង និងជួយជួសជុលឡើងវិញ ព្រមទាំងផ្តល់ជូនសិទ្ធិគ្រប់គ្រងមួយជីវិ ជូនបងប្អូនអាជីវករដែលបានជួលតូប ពីអ្នកវិនិយោគផ្សារ ហើយមិនចាំបាច់បង់ថ្លៃតូបប្រចាំខែដូចមុនទៀតឡើយ។

ឯកឧត្តមសុខ លូ មានប្រសាសន៍បញ្ជាក់ថា :«ការសម្រេចរបស់សម្តេចបវអធិបតី ទី១ នឹងសាងសង់ជួសជុលកែលម្អរផ្សារដែលឆេះនេះទាំងស្រុងជូនបងប្អូនអាជីវករ ទី២ប្រគល់ជូនបងប្អូនអាជីវករទាំងអស់ដែលជាម្ចាស់តូប ប្រគល់ជូនជាកម្មសិទ្ធិ តកូន តចៅអត់មានអណត្តិទេ កន្លងមកយើងដឹងហើយផ្សារនេះពីមុនមានអណត្តិ ព្រោះផ្សារនេះជាផ្សារវិនិយោគ តែសម្តេចសម្រេចដកចេញពីការវិនិយោគហើយ យកផ្សារនេះមកអោយរដ្ឋគ្រប់គ្រង គឺប្រគល់អោយអាជីវករតកូនតចៅមានអណត្តិទេ»។

ចំណែកអាជីករ បានសម្តែងអារម្មណ៍រំភើបរីករាយ និងគោរពថ្លែងអំណរគុណដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ផ្តល់នូវដំណោះស្រាយដ៏ល្អ សម្រាប់អាជីវករផ្សារបឹងឈូកទាំងស់។

សូមបញ្ជាក់ថាផ្សារបឹងឈូក កាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២៤ ត្រូវបានអគ្គីភ័យបានឆាបឆេះ សន្ធោសន្ធៅ ជាន់ខាងលើនៃអគារផ្សារបឹងឈូក ប្លុកតូបលក់ក្រណាត់ លក់ប៉ាក់ និងជាងកាត់ដេរ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់បងប្អូន ប្រជាពលរដ្ឋ និងអាជីវករ សម្រុកនាំគ្នាមកជញ្ជូនឥវ៉ាន់ចេញពីក្នុងផ្សារទាំងយប់៕

ប្រពភ៖ ក្រសួងព័ត៌មាន

Share This Post: