ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អង្គភាពសារព័ត៌មានជិត ២ពាន់ និង២៦ សមាគមសារព័ត៌មានបានចុះបញ្ជីត្រឹមត្រូវ និងអ្នកកាសែតជាង ៨ពាន់នាក់បានទទួលបណ្ណសម្គាល់ជូនដោយក្រសួង

    BY November 30, 2024
    អង្គភាពសារព័ត៌មានជិត ២ពាន់ និង២៦ សមាគមសារព័ត៌មានបានចុះបញ្ជីត្រឹមត្រូវ និងអ្នកកាសែតជាង ៨ពាន់នាក់បានទទួលបណ្ណសម្គាល់ជូនដោយក្រសួង

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ថា គិតត្រឹមថ្ងៃនេះអង្គភាពសារព័ត៌មានសរុបចំនួនជិត២ពាន់អង្គភាព និង ២៦សមាគមសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ។ ក្រសួងក៏បានចេញបណ្ណសម្គាល់អ្នកសារព័ត៌មាន បានចំនួនជាង ៨ពាន់ បណ្ណ រួចហើយ ជូនដល់អ្នកសារព័ត៌មានសម្រាប់ប្រតិបត្តិការងារដោយស្របច្បាប់។

    ឯកឧត្តម ទេព អស្នារិទ្ធ បានបន្តដោយរំលេចពីលទ្ធផលទៀតថា ក្រសួងព័ត៌មាន ក្នុងឆមាសទី១ ឆ្នាំ ២០២៤ បានផ្តល់ការគាំពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវ ហើយបានជួបប្រទះនឹងបញ្ហាក្នុងពេលបំពេញការងារ ដោយក្រសួងបានសម្របសម្រួលស្វែងរកដំណោះស្រាយចំពោះវិវាទ និងបញ្ហានានា សរុបចំនួន ២០ករណី និងកំពុងជួយជ្រោមជ្រែងដល់ដំណើរការផ្តល់មេធាវីការពារក្តីក្នុងនីតិវិធីតុលាការលើករណីវិវាទមួយចំនួនទៀត។

    ក្នុងត្រីមាសទី៣ ឆ្នាំ ២០២៤ ក្រសួងបានសម្របសម្រួលដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងកំហុសវិជ្ជាជីវៈចំនួន ១៧ករណី ដោយបានផ្តល់ការអប់រំនិងតម្រង់ទិសលើការប្រតិបត្តិក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈសារព័ត៌មានជាធរមាន។ ឯកឧត្តម ទេព អស្នារិទ្ធ បានបន្ថែមថា កិច្ចគាំពារដល់អ្នកសារព័ត៌មានជាអាទិភាពចំបងមួយរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ទំនុកចិត្តនិងការការពារដល់អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវ គោរពតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងអនុវត្តតួនាទីនិងភារកិច្ចក្នុងក្របខ័ណ្ឌដែលច្បាប់កំណត់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay