ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! ក្រសួងការងារ ចេញសេក្ដីប្រកាសពី លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រសេវាស្តារនីតិសម្បទា

    BY December 2, 2024
    ជូនដំណឹង! ក្រសួងការងារ ចេញសេក្ដីប្រកាសពី លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រសេវាស្តារនីតិសម្បទា

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៤ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាស ស្ដីពី លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់សេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រសេវាស្តារនីតិសម្បទា សេវាឬការព្យាបាលនិងការថែទាំវេជ្ជសាស្ត្រដែលមិនរាប់បញ្ចូលនិងការផ្តល់សេវាបង្ការសុខភាព និងការកំណត់បញ្ជីជំងឺរ៉ាំរ៉ៃក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ច។

    ចំពោះលក្ខខណ្ឌ បែបបទនៃនីតិវិធី ដើម្បីទទួលបានសេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រ សមាជិក ប.ស.ស. ត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖

    – បានចុះបញ្ជីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព

    – កំពុងបំពេញការងារក្នុងសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីនៅ ប.ស.ស.

    – បានបង់ភាគទាន ២(ពីរ)ខែជាប់គ្នា។

    ករណីសមាជិក ប.ស.ស. បានបង់ភាគទាន ២(ពីរ)ខែជាប់គ្នាយ៉ាងតិច សមាជិក ប.ស.ស, មានសិទ្ធិទទួលបានសេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រសម្រាប់រយៈពេល ២(ពីរ)ខែ បន្ទាប់ពីការខកខានបង់ភាគទានតាមកាលបរិច្ឆេទកំណត់។

    ករណីសមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ ដែលមានសិទ្ធិទទួលបានសេវាព្យាបាលនិងថែទាំវេជ្ជសាស្ត និងបានដាក់ពាក្យស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល អាចមានសិទ្ធិទទួលបានសេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រ រហូតដល់កាលបរិច្ឆេទសម្រាលកូន ទោះបីជាមានការខកខានបង់ភាគទានតាមកាលបរិច្ឆេទកំណត់ក៏ដោយ។

    សូមអានខ្លឹមសារ ឬព័ត៌មានលម្អិតនៅខាងក្រោមនេះ៖

    ប្រភព៖ បេឡាជាតិសន្តិសុខសង្គម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay