ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្លូវជាតិលេខ៣៣ ជាផ្លូវតភ្ជាប់សេដ្ឋកិច្ចដ៏សំខាន់ ក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ សម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ

    BY December 2, 2024
    ផ្លូវជាតិលេខ៣៣ ជាផ្លូវតភ្ជាប់សេដ្ឋកិច្ចដ៏សំខាន់ ក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ សម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ

    (ខេត្តកំពត)៖ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៤ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ៣៣ មានសម្រស់ដ៏ល្អត្រកាល និងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ កសិផលគ្រប់ប្រភេទ។

    ចំពោះ ផ្លូវជាតិលេខ៣៣ ជាផ្លូវតភ្ជាប់សេដ្ឋកិច្ចដ៏មានសារៈសំខាន់ ដែលមានតួនាទីក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ព្រមទាំងកសិផលរួមមាន ស្រូវ កៅស៊ូ ម្រេច ផលនេសាទ អំបិល និងផ្លែឈើផ្សេងៗ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិផងដែរ។ ក្នុងនោះផងដែរ ផ្លូវជាតិលេខ៣៣ មានទិដ្ឋភាព និងសម្រស់ដ៏ល្អត្រកាល គួរជាទីទាក់ទាញឱ្យមកទស្សនាកម្សាន្ត និងសម្រាកលំហែនៅតាមខេត្តជាប់មាត់សមុទ្រនេះ។

    ដោយឡែក ផ្លូវជាតិមួយនេះ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ដោយមានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រ ១៤៨+១០០) ទៅកាន់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្តក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប។
    បើគិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ នេះ វឌ្ឍនភាពនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចលទ្ធផលការងារសរុបចំនួន ១០០% ហើយ និងត្រៀមធ្វើការប្រគល់ និងទទួលនាពេលឆាប់ៗខាងមុខ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay