ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិសនីកម្ពុជា កំពុងធ្វើការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ដើម្បីប្រមូលភស្តុតាង វែកមុខចាប់ខ្លួនជនខិលខូចដែលឆ្លៀតឱកាសបន្លំខ្លួនជាបុគ្គលិករបស់អគ្គិសនីកម្ពុជា

    BY December 2, 2024
    អគ្គិសនីកម្ពុជា កំពុងធ្វើការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ដើម្បីប្រមូលភស្តុតាង វែកមុខចាប់ខ្លួនជនខិលខូចដែលឆ្លៀតឱកាសបន្លំខ្លួនជាបុគ្គលិករបស់អគ្គិសនីកម្ពុជា

    នៅរសៀលថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា អគ្គិសនីកម្ពុជា ជម្រាបជូន ដល់អតិថិជនរបស់អគ្គិសនីកម្ពុជាទាំងអស់ឱ្យជ្រាបថា ខណៈពេលដែលអគ្គិសនីកម្ពុជាកំពុងជំរុញបច្ចេកវិទ្យាឌីជីថលតាមយុទ្ធសាស្ត្ររាជរដ្ឋាភិបាលដោយបង្កើត EDC App ដើម្បីបង្កើនប្រសិទ្ធភាពការងារកាត់បន្ថយការចំណាយពេលវេលា និងថវិកាទាំងអតិថិជន និងអគ្គិសនីកម្ពុជា ក៏ដូចជាការចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា។

    ជាមួយគ្នានេះដែរ ក៏មានដំណឹងថាមានជនខិលខូចមួយចំនួនតូចបានឆ្លៀតឱកាសបន្លំខ្លួនជាបុគ្គលិករបស់អគ្គិសនីកម្ពុជា ធ្វើការទំនាក់ទំនងជាមួយអតិថិជនឱ្យភ្ជាប់ EDC App បន្ទាប់មកស្នើឱ្យអតិថិជនភ្ជាប់តំណ Link បន្ថែមរបស់គេ ដើម្បីឈានទៅធ្វើការបោកប្រាស់អតិថិជនដោយបញ្ឆោតថា នឹងទទួលបានការបញ្ចុះថ្លៃអគ្គិសនី ឬប្រាក់រង្វាន់ផ្សេងៗ។ល។

    ទោះបីជារហូតមកដល់ពេលនេះ អគ្គិសនីកម្ពុជាពុំទាន់បានទទួលព័ត៌មានអំពីការចាញ់កលល្បិចក៏ដោយដើម្បីបង្ការនូវបញ្ហាខាងលើនេះ អគ្គិសនីកម្ពុជាសូមជម្រាបជូនថា EDC App គឺប្រើសម្រាប់ទទួលបានវិក្កយបត្រ ឌីជីថលការត្រួតពិនិត្យវិក្កយបត្រទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី ប្តូរ-បច្ចុប្បន្នភាពព័ត៌មាន (ឈ្មោះ អាសយដ្ឋាន) ស្នើបន្តចរន្តថ្មី តម្លើងកម្លាំង ព្រមទាំងអាចតាមដានឯកសាររបស់ខ្លួន និងសារជូនដំណឹងផ្សេងៗដោយស្វ័យប្រវត្តិ។

    អគ្គិសនីកម្ពុជាសូមបញ្ជាក់ថា គ្មានការភ្ជាប់តំណ Link អ្វីផ្សេងនោះឡើយ ក្រៅពី EDC App ជាមួយមាតិកាខាងក្នុង ដែលមានតាមតម្រូវការ។ ដូចនេះសូមអតិថិជនទាំងអស់ មេត្តាប្រុងប្រយ័ត្ន ជៀសវាងការចាញ់បោកបញ្ឆោត ពីក្រុមជនខិលខូច ដែលអាចចូលមកគ្រប់គ្រងគណនីរបស់លោកអ្នក បង្កើតបញ្ហាផ្សេងៗ ក៏ដូចជាការធ្វើឱ្យបាត់បង់នូវថវិកានិងពេលវេលា។

    ទន្ទឹមនឹងនេះ អគ្គិសនីកម្ពុជាកំពុងធ្វើការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ របស់ ក្រសួងមហាផ្ទៃ ដើម្បីប្រមូលភស្តុតាង វែកមុខចាប់ខ្លួនជនខិលខូចទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ប្រសិនបើអតិថិជនមានចម្ងល់ក្នុងការប្រើប្រាស់កម្មវិធី EDC APP សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ១២៩៨៕

    ប្រភព៖ អគ្គិសនីកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay