ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចឃាត់ខ្លួនក្រុមលីអូហោះ ដែលជាមុខសញ្ញាសេសសល់ចំនួន ០២នាក់ បន្ថែមទៀត ពាក់ព័ន្ធករណីហិ-ង្សា

    BY December 3, 2024
    សមត្ថកិច្ចឃាត់ខ្លួនក្រុមលីអូហោះ ដែលជាមុខសញ្ញាសេសសល់ចំនួន ០២នាក់ បន្ថែមទៀត ពាក់ព័ន្ធករណីហិ-ង្សា

    យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ១២:០០នាទី កន្លងទៅ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រា និងឃាត់ខ្លួនក្រុមលីអូហោះ ដែលជាមុខសញ្ញាសេសសល់ចំនួន ០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ០៤:៣០ នាទី នៅចំណុច ផ្លូវបេតុង ភូមិ ព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

    ដោយឡែក សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីររូបផងដែរ។ ក្នុងនោះជនសង្ស័យទី១ ឈ្មោះ សុខា ជ័យវន្ត័ ភេទប្រុស ហៅវន្ត័ និង ទី២ ឈ្មោះ សាន់ គីមហ៊ាង ហៅ អាស្វា។ ចំពោះបច្ចុប្បន្នជនសង្ស័យទាំងពីរ កំពុងឃាត់ខ្លួននៅការិយាល័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay