ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងកសិកម្ម នឹងត្រៀមរៀបចំកម្មវិធី «ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១» ដែលនឹងធ្វើឡើងនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ខាងមុខនេះ

    BY December 3, 2024
    ក្រសួងកសិកម្ម នឹងត្រៀមរៀបចំកម្មវិធី «ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១» ដែលនឹងធ្វើឡើងនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ខាងមុខនេះ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ ក្រសួងកសិកម្ម នឹងត្រៀមរៀបចំកម្មវិធីតាំងពិព័រណ៍ដ៏ធំអស្ចារ្យ និងជាលើកទី១ ដែលមិនធ្លាប់មាននៅកម្ពុជា នោះគឺ «ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦-៧ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សាររាត្រីសាន់សាញ បឹងកក់ រាជធានីភ្នំពេញ។

    ចំពោះព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីគុណភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីចំណី ពូជ ការផ្គត់ផ្គង់ បច្ចេកវិទ្យាថ្មីៗ ដែលប្រើប្រាស់ក្នុងវារីវប្បកម្ម ជំរុញការទំនាក់ទំនង កិច្ចសហការរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃវារីវប្បកម្ម ព្រមទាំងបង្កើតយន្តការផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនក្នុងការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្មកម្ពុជា។

    លើសពីនេះ ក៏ជាការជំរុញ និងលើកកម្ពស់ស្នាដៃរបស់វារីវប្បកម្មខ្មែរយើង ហើយក៏រួមចំណែកក្នុងការលើកស្ទួយជីវភាពរបស់ប្រជាជន ព្រមទាំងផ្តល់ការយល់ដឹងអំពីអ្វីដែលសមិទ្ធផលរបស់ខ្មែរ លើវិស័យកសិកម្មផងដែរ៕

    ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay