ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងកសិកម្ម ទទូចដល់អ្នកបង្កើតមាតិកាកុំផ្សាយព័ត៌មានមិនពិតនិងយកវិស័យកសិកម្មមកលេងសើច

    BY December 4, 2024
    អ្នកនាំពាក្យក្រសួងកសិកម្ម ទទូចដល់អ្នកបង្កើតមាតិកាកុំផ្សាយព័ត៌មានមិនពិតនិងយកវិស័យកសិកម្មមកលេងសើច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ បានទទូចដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គមកុំផ្សាយព័ត៌មានមិនពិតទាក់ទងនឹងតម្លៃស្រូវ មិនត្រឹមត្រូវនិងបង្កើតការភាន់ច្រឡំពីសាធារណជន។

    លើបណ្ដាញសង្គមផ្លូវការនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ នេះឯកឧត្តម ឃឹម ហ្វីណង់ បានសរសេរថា”សូមផ្ញើរជូនដោយទទូចដល់បងប្អូនអ្នកបង្កើតមាតិកាដើម្បីស្វែងរកប្រាក់ចំណូលនៅលើបណ្តាញសង្គម៖ «សុំចិត្តកុំផ្សព្វផ្សាយព័ត៌មានមិនពិត និងយកវិស័យកសិកម្មមកលេងសើច ដើម្បីគ្រាន់តែឱ្យគេចូលមើលច្រើនអី។ ការលើកឡើងបែបចំអកថាថ្លៃស្រូវត្រឹមតែ៨០០រៀលគឺជារឿងមិនត្រឹមត្រូវ និងពិតជាបានបង្កឱ្យមានការយល់ច្រលំពីសំណាក់សាធារណៈជនជាទូទៅ។ ជួនកាល ការសម្តែងដោយខុសបែបនេះថែមទាំងអាចជះឥទ្ធិពលជាអវិជ្ជមានដល់ថ្លៃស្រូវពិតប្រាកដរបស់បងប្អូនកសិករយើងទៀតផង»។

    ប្រតិកម្មបានកើតឡើងបន្ទាប់លើបណ្ដាញសង្គម ប៉ុន្មានថ្ងៃចុងក្រោយនេះមាន តិកតុក ជាដើម បានយកបទចម្រៀងចាប៉ីដងវែងមួយដែលកំពុងមានការចាប់អារម្មណ៍ (សេកមន្ត) មកប្តូរទំនុកច្រៀងទាក់ទងនឹងតម្លៃស្រូវ។ ចម្រៀងចាប៉ី បែបឡែបខាយនេះ ប្តូរទំនុកដោយចម្អកនិយាយពីតម្លៃស្រូវមួយគីឡូក្រាម ៨០០រៀលទៅវិញ ហើយក៏ត្រូវបានចែករំលែកនិងយកមកច្រៀងតៗគ្នា។

    នៅថ្ងៃទី៤ ខែធ្នូនេះដែរអ្នកនាំពាក្យក្រសួងកសិកម្ម ក៏បានបង្ហាញបច្ចុប្បន្នភាពនៃថ្លៃស្រូវនៅគ្រប់តំបន់ដែលមានវត្តមានមន្ត្រីកសិកម្មឃុំទៅដល់។ តម្លៃគឺ ជាមធ្យមយ៉ាងហោចណាស់ក៏ ១០០០រៀលក្នុងមួយគីឡូក្រាមដែរ ហើយថ្លៃនេះគឺជាថ្លៃស្រង់ចេញផ្ទាល់ពីទីវាល សម្រាប់ស្រូវសើម និងគុណភាពល្អ។ មិនគួរយកស្រូវគុណភាពអន់ ឬប្រភេទផ្សេងមកប្រៀបធៀបគ្នានោះទេ។

    បើតាមឯកឧត្តម ឃឹម ហ្វីណង់ គឺ ៩០ភាគរយនៃផលិតកម្មស្រូវរបស់កម្ពុជាគឺជាប្រភេទស្រូវក្រអូប ឬស្រូវអង្ករស ដូចជា OM-IR ឬស្រូវប្រភេទផ្សេងទៀត ដូចជាពពួកបាយរឹង (នាងអំ នាងអុក ខា១ ខា៩) មានតិចតួចបំផុត និងអាចមានតម្លៃត្រឹមជាង៩០០រៀល តែក៏ជាតម្លៃល្អរួចទៅហើយ ព្រោះការធ្វើស្រូវប្រភេទនេះមានថ្លៃដើមទាបខ្លាំង បើធៀបនឹងការធ្វើអង្ករក្រអូបឬអង្ករស ហើយក៏មិនមែនផលិតដើម្បីហេតុផលពាណិជ្ជកម្មដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay