ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នៅចុងខែធ្នូខាងមុខនេះ ខេត្តសៀមរាបនឹងមានព្រឹត្តិការណ៍បង្ហោះខ្លែងឯក

    BY December 5, 2024
    នៅចុងខែធ្នូខាងមុខនេះ ខេត្តសៀមរាបនឹងមានព្រឹត្តិការណ៍បង្ហោះខ្លែងឯក

    (ខេត្តសៀមរាប)៖ កាលពីព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយមន្ទីរវប្បធម៌និងវិចិត្រ សិល្បៈខេត្ត បានបើកកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យបង្ហោះខ្លែងឯក នៅខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ។

    ព្រឹត្តិការណ៍មួយនេះ រៀបចំឡើងក្នុងគោលបំណង ដើមី្បរក្សានូវកេរ្តិ៍មរតកដូនតាខ្មែរ ដែលបានចារឹកទុកនៅតាមជញ្ជាំងថ្មប្រាសាទពីការបង្ហោះខ្លែងឯក នៅពេលដែលប្រជាកសិករធ្វើការច្រូតកាត់ ប្រមូលភោគផលស្រូវវស្សា ដែលប្រជាជនខ្មែរ តែងតែធ្វើការបង្ហោះខ្មែងគ្រប់ប្រភេទ ក្នុងការទាញយកព្រះពាយ និងរារាំងទឹកភ្លៀង កុំឲ្យធ្លាក់មកនៅពេលធ្វើការប្រមូលផលស្រូវ។

    តាមការបញ្ជាក់របស់លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប បានឲ្យដឹងអំពីប្រវត្តិនៃការបង្ហោះខ្លែង គឺជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរយើងតាំងពីសម័យនគរភ្នំមកម្ល៉េះ ហើយខ្លែង គឺជាវត្ថុលេងម្យ៉ាងដែលអាចហោះបានដោយសារកម្លាំងខ្យល់ទាញយឺតតាមរយៈខ្សែដែលគេចង់ភ្ជាប់នឹងតួរបស់វា។ ក្រៅពីត្រូវបានប្រើសម្រាប់លេងកម្សាន្ត វាក៏ជាសិល្បៈមួយប្រភេទក្នុងវប្បធម៌របស់ជនជាតិខ្មែរទៀតផង ។

    លោកបានបន្តទៀតថា ភាគច្រើនគេតែងបង្ហោះខ្លែងឯកលេងកម្សាន្ត ក្នុងរដូវលំហើយ ចាប់ផ្ដើមរាប់ពីថ្ងៃពាក់កណ្ដាលខែកញ្ញា ដល់ពាក់កណ្ដាលខែធ្នូ ហើយពេលខ្លះខ្មែរយើងលេងបន្តរហូតដល់រដូវបន្ទាប់ទៀតគឺសិសិរដូវ ។ ចង់ដឹងថា តើខ្លែងមានប្រវត្តិយ៉ាងដូចម្ដេច ហើយខ្មែរយើងមានជំនឿបែបណាដែរទាក់ទងនឹងខ្លែង។ លោកបានលើកផងដែរ អំពីអត្ថន័យ ខ្លឹមសារ នៃខ្លែងឯក ដែលបានផ្តល់នូវ សិទ្ធសេរីភាព និង សុភមង្គលក្នុងគ្រួសារ ដែលបានលំលេចនៅក្នុងរឿងព្រេង (ធនជ័យ និង រឿងកែវណាម៉ាមុខសេះ) ។

    លោកក៏បានបញ្ជាក់ថា ពិធីបង្ហោះខ្លែងឯក និងខ្លែងសេរី នៅខេត្តសៀមរាបនេះ នឹងប្រព្រឹត្តធ្វើនៅអតីតអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ព្រលានយន្តហោះចាស់) ដែលមានរយៈពេល៣ថ្ងៃ ដោយមានកម្មវិធីការដង្ហែក្បួនខ្លែងឯក ខ្លែងសេរី និង តុក្តាយក្ស ព្រមទាំងនៅ ពេលរាត្រីមានការសម្តែងសិល្បះ ល្ខោនបាស័ក និង ការតាំងពិព័រណ៌ ការបង្ហាញពីរបៀបធ្វើខ្លែងឯកទៀតផង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay