ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ក្រមាខ្មែរ ដែលបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

    BY December 5, 2024
    សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ក្រមាខ្មែរ ដែលបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញសារលិខិតអបអរសាទរ ចំពោះក្រមាខ្មែរ ដែលបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង Asunción ប្រទេស Paraguay កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤។

    ការចុះបញ្ជីនេះបានផ្ដល់នូវតម្លៃដូចគ្នាចំពោះកម្ពុជា និងសហគមន៍អន្តរជាតិ នូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារ និងលើកតម្កើងគុណតម្លៃ «ក្រមា» ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។

    ក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្ដែងនូវការកោតសរសើរចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលជាមួយនឹងស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍តម្បាញក្រមា សមាគមន៍ក្រមា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តារាជធានី-ខេត្តនានា រហូតសម្រេចបានជោគជ័យក្នុងការចុះ «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាពេលនេះ។ ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលបានបន្តថែរក្សា ផលិត និងប្រើប្រាស់កមាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលជាអត្តសញ្ញាណរបស់ជាតិតាំងពីដើមរៀងមក។

    គួរបញ្ជាក់ផងដែរថា ក្រមាខ្មែរ បានផ្សារភ្ជាប់នឹងជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណកាលមក ជាមួយគ្នានេះដែរ យើងក៏អាចឃើញក្រមាតាមរយៈចម្លាក់ គំនូរ នៅប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ចម្លាក់នៅប្រាសាទបាយ័ន តំបន់អង្គរខេត្តសៀមរាប វិហារព្រះកែវមរកត ព្រះបរមរាជវាំង វត្តកំពង់ត្រឡាចលើ ខេត្តកំពង់ឆ្នាំង វិហារវត្តព្រះស៊ីសុវត្ថិរតនារាមខេត្តកណ្តាល វិហារវត្តរាជបូព៌ ខេត្តសៀមរាប និងគំនូរលើកុដិវត្តព្រែកសំរោង ក្រុងតាខ្មៅខេត្តកណ្តាលជាដើម៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay