ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជីវករផ្សារបឹងឈូកដែលឆេះកន្លងត្រូវបានស្នើអោយផ្អាកលក់ដូរមួយរយៈសិន ដើម្បីក្រុមការងារពន្លឿនការសាងសង់ផ្សារ

    BY December 5, 2024
    អាជីវករផ្សារបឹងឈូកដែលឆេះកន្លងត្រូវបានស្នើអោយផ្អាកលក់ដូរមួយរយៈសិន ដើម្បីក្រុមការងារពន្លឿនការសាងសង់ផ្សារ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម សុខលូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានស្នើដល់បងប្អូនអាជីវករដែលបានលក់ដូរជុំវិញផ្សារដែលឆេះកន្លងមក សូមផ្អាកការលក់ដូរចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះតទៅ ដើម្បីធានាសុវត្ថិភាពដល់អ្នកលក់ និងអ្នកទិញក្នុងអំឡុងពេល ក្រុមបច្ចេកទេសចាប់ផ្តើមដំណើរការសាងសង់។

    ឯកឧត្តមសុខ លូ បានបញ្ជាក់តាមរយៈផេកហ្វេសប៊ុកផ្ទាល់ខ្លួនបន្ថែមថា តាមការពិនិត្យបច្ចេកទេសសាងសង់ច្បាស់លាស់រួចមក ក្រុមការងារសាងសង់នឹងពន្លឿនការវាយប្លង់សេនិងជញ្ជាំងដែលខូចខាត យកកំទេចកំទីចេញអោយបានឆាប់ដើម្បីបងប្អូនអាចចូលលក់ដូរវិញដោយសុវត្ថិភាព។ ឯកឧត្តមសុំការយោគយល់និងអធ្យាស្រ័យ និងសុំឱ្យអាជីវករចូលរួមទាំងអស់គ្នា ។

    សូមបញ្ជាក់ថាថ្មីៗនេះសម្តេចបវរធិបតីហ៊ុន ម៉ាណែត បានសម្រេចដកហូតផ្សារបឹងឈូក មកស្ថិតការគ្រប់គ្រងរបស់រដ្ឋ និងរៀបចំសាងសង់ផ្សារដែលឆេះឡើងវិញ ដែលត្រូវចំណាយពេលប្រហែល ៤ខែ។ សម្តេចបានផ្តល់សិទ្ធិកាន់កាប់ អាស្រ័យផលដល់ម្ចាស់តូបទាំងជាន់ក្រោមនិងជាន់ផ្ទាល់ដីអស់មួយជីវិត និងតកូនតចៅដោយមិនចាំបាច់បង់ថ្លៃតូបប្រចាំខែទៀតនោះទេ។ដោយឡែក អ្នកជួលបន្តចំនួន២៥នាក់ នៅលើជាន់ទី១ នឹងផ្តល់ជូនម្នាក់មួយតូបនៅផ្សារខាងក្រោយជាដើម ។ បើតាមអាជ្ញាធរឱ្យដឹងថាសំណង់អគារផ្សារបឹងឈូកនេះ បានដំណើរការសាងសង់នៅក្នុងឆ្នាំ 1992 និងសម្ពោធដាក់អោយដំណើរការប្រើប្រាស់នៅក្នុងឆ្នាំ 1996 មានទំហំ63ម៉ែត្រ × 27ម៉ែត្រជាន់ផ្ទាល់ដី និងជាន់ទី1 មានផ្ទៃក្រឡាអគារទាំងមូលចំនួន 3402ម៉ែត្រការ៉េ និងមានអាយុកាលសំណង់អគាររយៈពេល 32 ឆ្នាំមកហើយ ផ្សារបឹងឈូកនេះត្រូវបានអគ្គីភ័យឆាបឆេះជាន់ទី១ អស់ចំនួន ១២៨តូប កាលពីយប់ថ្ងៃទី ៣ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay