ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៤ ឆ្នាំ ២០២៤ នឹងមានការរាប់បាត្រព្រះសង្ឃ ចំនួន ១៣២អង្គ នៅបរិវេណមុខប្រាសាទអង្គរវត្ត

    BY December 6, 2024
    ពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៤ ឆ្នាំ ២០២៤ នឹងមានការរាប់បាត្រព្រះសង្ឃ ចំនួន ១៣២អង្គ នៅបរិវេណមុខប្រាសាទអង្គរវត្ត

    (ខេត្តសៀមរាប)៖ នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ អាជ្ញាធរជាតិអប្សរា នឹងរៀបចំប្រារព្ធពិធីសាសនា ការសម្តែងល្ខោន និងសិល្បៈទស្សនីយភាពនានា នៅលើទឹកដីអង្គរ ដើម្បីជាការអបអរសាទរដល់ ពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៤ ឆ្នាំ ២០២៤ នេះ។

    ដោយឡែក នៅក្នុងពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៤ ឆ្នាំ ២០២៤ នេះ មានប្រារព្ធពិធីមួយចំនួនក្នុងទឹកដីនៃរមណីយដ្ឋានអង្គរ ដោយថ្ងៃទី១ នៃពិធីមួយនេះ ត្រូវនឹងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៤ ដែលនឹងមានពិធីបើក «បុណ្យរំលឹកគុណអង្គរ» និងការរាប់បាត្រព្រះសង្ឃ ចំនួន ១៣២អង្គ នៅបរិវេណ មុខប្រាសាទអង្គរវត្ត។

    គួរបញ្ជាក់ផងដែរថា ចំពោះការរាប់បាត្រ ដែលមានព្រះសង្ឃចំនួន ១៣២អង្គ នៅក្នុងបរិវេណមុខប្រាសាទអង្គរវត្តនេះ នឹងចាប់ផ្ដើមពីវេលាម៉ោង ៧ព្រឹក តទៅ៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay