ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សហព័ន្ធគុនខ្មែរអន្ដរជាតិ និងសមាជិក គាំទ្រសំណើរធ្វើម្ចាស់ផ្ទះ គុនខ្មែរជើងឯកពិភពលោក របស់ឥណ្ឌូនេស៊ី

    BY December 6, 2024
    សហព័ន្ធគុនខ្មែរអន្ដរជាតិ និងសមាជិក គាំទ្រសំណើរធ្វើម្ចាស់ផ្ទះ គុនខ្មែរជើងឯកពិភពលោក របស់ឥណ្ឌូនេស៊ី

    (សៀមរាប)៖ យោងតាមការការចុះផ្សាយរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា សហព័ន្ធគុនខ្មែរអន្ដរជាតិ (KIF) និងបណ្ដាប្រទេសសមាជិកលើពិភពលោក បានគាំទ្រ និងឯកភាពនូវសំណើររបស់សហព័ន្ធគុនខ្មែរឥណ្ឌូនេស៊ី ដើម្បីរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០២៥ (The 6th World Kun Khmer Championship 2025) បន្ទាប់ពីកម្ពុជា ដែលនឹងត្រូវរៀបចំព្រឹត្តិការណ៍នេះជាលើកទី៥ នៅថ្ងៃទី ០៦-០៨ ខែធ្នូ ឆ្នាំ ២០២៤ ចុងសប្ដាហ៍នេះ នៅមុខសួនព្រះរាជដំណាក់ ខេត្តសៀមរាប។

    ការស្នើសុំធ្វើម្ចាស់ផ្ទះរបស់ប្រតិភូកីឡាគុនខ្មែរឥណ្ឌូនេស៊ី ធ្វើឡើងក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធគុនខ្មែរអន្ដរជាតិ នៅល្ងាចថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ នៅក្រុងសៀមរាប ដោយមានថ្នាក់ដឹកនាំ និងប្រតិភូគ្រប់បណ្ដាប្រទេសសមាជិកចូលរួម ដើម្បីពិនិត្យនូវវឌ្ឍនភាពការងារអភិវឌ្ឍន៍ និងពង្រឹងនូវរចនាសម្ព័ន្ធគ្រប់គ្រងជាលក្ខណៈអន្ដរជាតិ គ្រប់បណ្ដាប្រទេសជាសមាជិកឲ្យកាន់តែរឹងមាំ ពិសេសជំរុញការប្រកួតឲ្យកាន់តែទាក់ទាញ ដើម្បីជំរុញឥទ្ធិពលគុនខ្មែរលើឆាកអន្ដរជាតិ ។

    ជាលទ្ធផលមហាសន្និបាតបានសម្រេចនូវសមិទ្ធផលដ៏ត្រចះត្រចង់ ជុំវិញការពង្រឹង និងពង្រីកនូវសមាជិកសហព័ន្ធគុនខ្មែរអន្ដរជាតិ ក៏ដូចជាការបោះជំហានថ្មី នៃការស្នើសុំធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី៦ ឆ្នាំ ២០២៦ របស់ឥណ្ឌូនេស៊ី បន្ទាប់ពីកម្ពុជា ដោយទទួលបានការគាំទ្រ ១០០% ពីបណ្ដាប្រទេសសមាជិក KIF ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការសហព័ន្ធ ។

    ឯកឧត្តម វ៉ាត់ ចំរើន បន្ដថា «នេះគឺជាការបោះជំហានថ្មីមួយទៀត ចេញពីកម្ពុជា ទៅបណ្ដាប្រទេសផ្សេងៗ តាមរយៈការស្នើសុំធ្វើម្ចាស់ផ្ទះគុនខ្មែរជើងឯកពីភពលោក លើកទី៦ របស់ប្រទេសឥណ្ឌូនេស៊ី ហើយយើងឃើញហើយថា មហាសន្និបាតទាំងមូល បានគាំទ្រនឹងសំណើរនេះ ។ អ៊ីចឹងយើងគោរពតាមមតិភាគច្រើន ។ ចំណែកសហព័ន្ធគុនខ្មែរអន្ដរជាតិ និងសហព័ន្ធគុនខ្មែរជាតិរបស់យើង នឹងធ្វើការគាំទ្រខាងផ្នែកបច្ចេកទេស និងការរៀបចំនេះឲ្យបានរលូន និងទទួលបានជោគជ័យ ដែលកម្ពុជារៀបចំកន្លងមកដែរ»។

    លោក Sudirman ប្រធានសហព័ន្ធកីឡាគុនខ្មែរឥណ្ឌូនេស៊ី បានបញ្ជាក់ថា ការស្នើសុំធ្វើម្ចាស់ផ្ទះគុនខ្មែរជើងឯកពិភពលោកនេះ បន្ទាប់ពីលោកបានទទួលភ្លើងខៀវពីថ្នាក់ដឹកនាំរដ្ឋាភិបាលខ្លួន ពិសេសដោយសារលោកមើលឃើញពីគុណតម្លៃ និងភាពអស្ចារ្យរបស់គុនខ្មែរ ក្រោយក្បាច់គុនអត្តសញ្ញាណជាតិខ្មែរនេះ ត្រូវបានដាក់ក្នុងការប្រកួតស៊ីហ្គេមនាពេលកន្លងមក ។ លោកថា គុនខ្មែរមានចំណុចពិសេសៗ និងភាពអស្ចារ្យជាច្រើន ។ ហេតុនេះ ទើបឥណ្ឌូនេស៊ី សម្រេចស្នើសុំរៀបចំធ្វើម្ចាស់ផ្ទះជើងឯកពិភពលោកនាឆ្នាំក្រោយតែម្ដង។

    គួរដឹងថា ក្រោយបញ្ចប់មហាសន្និបាតខាងលើ KIF សហការជាមួយ NOCC និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍គុនខ្មែរជើងឯកពិភពលោក លើកទី៥ នៅមុខសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី ០៦-០៨ ខែធ្នូ ឆ្នាំ ២០២៤ ដោយមានប្រតិភូ និងអត្តពលិកមកពីជាង ២០ចូលរួម ក្នុងនោះក៏មានការចូលរួមពីមន្ដ្រីបច្ចេកទេសជាតិ និងអន្ដរជាតិជាច្រើនផងដែរ ៕

    ប្រភព៖ Olympic Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay