ខេត្តបាត់ដំបងរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៦
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៤ បានឱ្យដឹងថា សល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីអបអរសាទរខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២ ០២៤ ដែលរៀបចំនៅវិមានឯករាជ្យកណ្តាលក្រុងបាត់ដំបង នឹងមានអ្នកចូលរួមក្នុងព្រឹត្តិការណ៍យ៉ាងច្រើនកុះករ ។

តាមកម្មវិធីព្រឹត្តិការណ៍នេះនឹងបើកចាប់ដំណើរការ ចាប់ពីម៉ោង ៤ទាបភ្លឺ ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ នៅជុំវិញវិមានឯករាជ្យ ក្រោមអធិបតីភាពសម្តេចក្រឡាហោមស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ប្រធានគណៈកម្មាការសិទ្ធិមនុស្សកម្ពុជា និងឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងផងដែរ។
តាមគណៈកម្មាធិការការរៀបំឱ្យដឹងថាព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនៅកណ្តាលក្រុងបាត់ដំបងនេះ បានបែងចែកចម្ងាយគីឡូច្រើនប្រភេទខុសគ្នា មានការត់រយៈចម្ងាយ២១គីឡូម៉ែត ,១០គីឡូមែត្រ ,៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ ដែលកីឡាករ កីឡាការនីចូលរួម មានថ្នាក់ដឹកនាំ មន្រ្តីរាជការ សិស្សនិស្សិត និងមហាជនទូទៅបានចុះឈ្មោះចូលរួមប្រមាណជាង ១៥០០នាក់។
សូមបញ្ជាក់ថាព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីមនុសប្បុរសធម៌នេះ ក៏មានរៀបចំក្រុងពាលី នៅម៉ោង៦ព្រឹកថ្ងៃទី០៧ខែធ្នូ នៅបរិវេណរូបសំណាកលោកតាដំបងក្រញូង គឺមុនមួយថ្ងៃនេះការបើកព្រឹត្តិការរត់ពាក់កណ្តាលម៉ារ៉ាតុងនេះ៕






ប្រភព៖ ក្រសួងព័ត៌មាន