ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា ក្រសួងកសិកម្ម មានសហគមន៍កសិកម្មទំនើបចំនួន៩ នៅក្នុងខេត្តចំនួន៦ សម្រាប់ដំណាំយុទ្ធសាស្ត្រ ៤មុខ

    BY December 9, 2024
    ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា ក្រសួងកសិកម្ម មានសហគមន៍កសិកម្មទំនើបចំនួន៩ នៅក្នុងខេត្តចំនួន៦ សម្រាប់ដំណាំយុទ្ធសាស្ត្រ ៤មុខ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៤ នេះ ថា វេទិកាពិគ្រោះយោបល់ប្រចាំឆ្នាំ ទូទាំងប្រទេស ស្តីពី «កិច្ចអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើបនៅកម្ពុជា» ត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និនេសាទ ដោយមានវត្តមានចូលរួមពីសំណាក់ក្រុមការងារទទួលបន្ទុកគ្រប់លំដាប់ថ្នាក់របស់ក្រសួងកសិកម្ម និងបណ្តាភាគីពាក់ព័ន្ធសំខាន់ៗ ដូចជាសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា អង្គការដៃគូ និងសហគមន៍កសិកម្មគំរូមួយចំនួនផងដែរ។

    មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្តថា បើគិតចាប់តាំងពីថ្ងៃប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយសម្តេចធិបតីនាយករដ្ឋមន្ត្រីកាលពីខែវិច្ឆិកាឆ្នាំ២០២៣ កម្មវិធីគោលនយោបាយអាទិភាពនៃ«សហគមន៍កសិកម្មទំនើប» មានអាយុកាលពេញមួយឆ្នាំហើយ។

    ឯកឧត្តម បានបន្ថែមថា រហូតមកដល់ពេលនេះ ក្រសួងមានសហគមន៍កសិកម្មទំនើបចំនួន៩ នៅក្នុងខេត្តចំនួន៦ សម្រាប់ដំណាំយុទ្ធសាស្ត្រ៤មុខគឺ៖ ស្រូវ បន្លែ ស្វាយចន្ទី និងម្រេច។

    ជាមួយគ្នានោះ ក្រសួងកសិកម្ម ក៏បានសម្របសម្រួលឱ្យសហគមន៍ទាំងនេះ អាចមានលទ្ធភាពទទួលបានកម្ចីឥណទានការប្រាក់ទាប ដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំសរុបចំនួនជិត៤លានដុល្លារ ព្រមទាំងបានជួយតភ្ជាប់ទីផ្សារទុកជាមុន និងផ្តល់ការគាំទ្រជាប្រចាំខាងផ្នែកបច្ចេកទេស ការគ្រប់គ្រង និងការកាត់បន្ថយថ្លៃដើមផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay