បេឡាជាតិ ជូនដំណឹងពី ការទូទាត់ពីរដងក្នុងមួយខែ ជូនមូលដ្ឋានសុខាភិបាល ដែលចុះកិច្ចព្រមព្រៀងជាមួយ បេឡាជាតិសន្តិសុខសង្គម
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ នេះ បេឡាជាតិសន្តិសុខសង្គម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការទូទាត់ពីរដងក្នុងមួយខែ ជូនមូលដ្ឋានសុខាភិបាល ដែលចុះកិច្ចព្រមព្រៀងជាមួយ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គនាយក នាយក នាយិកា ប្រធាន មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម ទាំងអស់មេត្តាជ្រាបថា ប.ស.ស. នឹងធ្វើការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ផ្នែកថែទាំសុខភាព ជូនមូលដ្ឋានសុខាភិបាល ចំនួន២ (ពីរ) ដងក្នុងមួយខែ លើមួយសំណើសុំទូទាត់ ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយបែងចែកជាពីរ ដំណាក់កាលដូចខាងក្រោម៖
– ដំណាក់កាលទី១ ឯកសារដែលពិនិត្យឃើញថាមានភាពត្រឹមត្រូវ ក្រុមការងារនឹងធ្វើការបោះពុម្ពកំណត់ បង្ហាញទូទាត់ (លើកទី១) ។
– ដំណាក់កាលទី២ ឯកសារដែលមានបញ្ហា ក្រុមការងារនឹងធ្វើការបោះពុម្ពកំណត់បង្ហាញទូទាត់ ម្តងទៀត (លើកទី២) នៅពេលដែលដោះស្រាយរួច។

ប្រភព៖ បេឡាជាតិសន្តិសុខសង្គម