ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ នឹងដំឡើងផ្លាកសញ្ញាចរាចរណ៍ត្រង់ចំណុចផ្លូវថ្នល់ឆ្លងកាត់ផ្លូវដែក តាមបណ្ដោយផ្លូវដែកទិសខាងជើង និងទិសខាងត្បូង

    BY December 11, 2024
    ក្រសួងសាធារណការ នឹងដំឡើងផ្លាកសញ្ញាចរាចរណ៍ត្រង់ចំណុចផ្លូវថ្នល់ឆ្លងកាត់ផ្លូវដែក តាមបណ្ដោយផ្លូវដែកទិសខាងជើង និងទិសខាងត្បូង

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំកិច្ចប្រជុំស្ដីពី ការគ្រប់គ្រងគម្រោងដំឡើងផ្លាកសញ្ញាចរាចរណ៍ត្រង់ចំណុចផ្លូវថ្នល់ឆ្លងកាត់ផ្លូវដែកតាមបណ្ដោយផ្លូវដែកទិសខាងជើង និងទិសខាងត្បូង ដោយមានការចូលរួមពី លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន។

    តាមរយៈការបញ្ជាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាទៀតថា ក៏មានការចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋានផ្លូវដែកដែលជាប្រធានទទួលបន្ទុកគម្រោង អង្គភាពលទ្ធកម្ម និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើនរូបផ្សេងទៀត។

    ដោយឡែក នៅក្នុងកិច្ចប្រជុំមួយនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការបានណែនាំបន្ថែមដល់នាយកដ្ឋានទទួលបន្ទុកគម្រោងត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធ និងត្រូវផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ សំដៅរួមគ្នាក្នុងការពន្លឿនការអនុវត្តគម្រោងឱ្យទាន់ពេលវេលាតាមការគ្រោងទុក។ ចំពោះគម្រោងដំឡើងផ្លាកសញ្ញាចរាចរណ៍ត្រង់ចំណុចផ្លូវថ្នល់ឆ្លងកាត់ផ្លូវដែកនេះ មានទាំងអស់ចំនួន ៩៧១កន្លែង ដែលស្ថិតនៅតាមបណ្ដោយផ្លូវដែកទិសខាងជើង និងទិសខាងត្បូង៕

    ប្រភព៖  ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay