ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រីរាជចំនួន៤ក្បាល ដែលមានទម្ងន់ចាប់ពី ២៧ដល់ ១៣១គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងធម្មជាតិវិញ

    BY December 11, 2024
    ត្រីរាជចំនួន៤ក្បាល ដែលមានទម្ងន់ចាប់ពី ២៧ដល់ ១៣១គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងធម្មជាតិវិញ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជល​ផល​​ទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយ​គម្រោងអច្ឆរិយភាព​ទន្លេ​មេគង្គ បានលែងត្រីរាជមួយចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជា​តិវិញ។

    លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងតាមរយៈ​សារអេឡិច​ត្រូនិកនៅរសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ នេះថា ​ត្រីរាជទី១ មានទម្ងន់ ១២០គីឡូក្រាម និងប្រវែងដងខ្លួន ២២២ សង់ទីម៉ែត្រ។ ត្រីរាជ​ទី២ មានទម្ងន់ ៩៥គីឡូក្រាម និងប្រវែងដងខ្លួន ២០៣សង់ទីម៉ែត្រ ត្រូវបាន​ចាប់​នៅភូមិកោះតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំត្រូវបានលែង​ចូលក្នុង​បឹងធម្មជាតិ។ ត្រីរាជទី៣ មានទម្ងន់ ១៣១គីឡូក្រាម និងប្រវែងដង​ខ្លួន ២២២សង់ទីម៉ែត្រ ត្រូវបាន​ចាប់នៅក្នុងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងត្រីរាជទី៤ មានទម្ងន់ ២៧គីឡូក្រាម និងប្រវែងដងខ្លួន ១៣០សង់ទីម៉ែត្រ ត្រូវបានចាប់នៅគន្លងដាយលេខ ៣C រាជធានីភ្នំពេញ និងបាន​លែងចូលក្នុងបឹងធម្មជាតិ។

    សូមជម្រាបថា ត្រីរាជ ជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយ ហើយគេសន្មតថាត្រីនេះធំជាងត្រីបបែលយក្ស និងត្រីគល់​រាំងទៅទៀត។ ត្រីរាជស្ថិតក្នុងអំបូរ ប៉ង់ហ្គាស៊ីដេ (Pangasiidae) ហើយមានឈ្មោះជាភាសាអង់គ្លេស Mekong Giant Catfish និងមានឈ្មោះវិទ្យាសាស្រ្ត Pangasianodon gigas ដែលអាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់​ប្រមាណ ៣០០គីឡូក្រាម។ ត្រីរាជស្ថិតក្នុងក្រុមត្រីដែលពុំមានស្រកី មានស្បែករលោង មានពុកមាត់ខ្លី២គូ និងមាន​ព្រុយខ្នង​ច្បាស់ និងមានទ្រនុងរឹងចំនួន៧ ព្រុយខ្លាញ់តូច ព្រុយគូទវែងមិនជាប់ជាមួយកន្ទុយ និងមានមាត់នៅនៅ​ខាងក្រោម។ ត្រីរាជជាប្រភេទត្រីមួយកំពុងទទួលការគំរាមកំហែងបាត់ពូជ ដែលត្រូវការការពារ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay