ជូនដំណឹង! ក្រសួងប្រៃសណីយ៍ ផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ «កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល»
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹង ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ «កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល»។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹងដល់សិស្សនិស្សិត និងសាធារណជនទាំងអស់ឱ្យបានដឹងថា ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថល ក.ប.ទ. បានបង្កើត «កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល» ដែលហៅកាត់ថា (ក.អ.ជ.ឌ.) និងមានឈ្មោះជាភាសាអង់គ្លេសថា «Digital Skill Development Program» (DSDP) ដែលជាកម្មវិធីជំនួយហិរញ្ញវត្ថុ មិនមែនជាអាហារូបករណ៍ និងមានរហូតដល់ ៣០០០ កន្លែង ក្នុងគោលបំណងផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់។
ក្នុងឆ្នាំសិក្សា ២០២៥ នេះ ក.ប.ទ. និងគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់ ក.អ.ជ.ឧ. នឹង វាយតម្លៃជ្រើសរើសបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ បច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់ ក.អ.ជ.ខ. ចំនួន ៦ រួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល កម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) វិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា (ITC) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសាកលវិទ្យាល័យអន្តរជាតិជារ៉ាហ្គន (Paragon.U)។
ចំពោះលក្ខខណ្ឌ កាលបរិច្ឆេទ និងការទទួលពាក្យ សូមអានព័ត៌មានលម្អិតនៅខាងក្រោមនេះ៖



ប្រភព៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍