ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌ នឹងរៀបចំ «ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា» នៅថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែធ្នូ ខាងមុខនេះ ជាមួយកម្មវិធីសំខាន់ៗជាច្រើននឹងដាក់បង្ហាញ

    BY December 13, 2024
    ក្រសួងវប្បធម៌ នឹងរៀបចំ «ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា» នៅថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែធ្នូ ខាងមុខនេះ ជាមួយកម្មវិធីសំខាន់ៗជាច្រើននឹងដាក់បង្ហាញ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រសួងវប្បនឹងរៀបចំ «ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា» ក្នុងគោលបំណងផ្តល់ជូនសាធារណជន បន្ថែមក្នុងការស្វែងយល់អំពីសិប្បកម្មប្រពៃណីតាមសហគមន៍នានាក្នុងប្រទេសកម្ពុជា។

    ចំពោះពិព័រណ៍មួយនេះដែរ រៀបចំឡើងក្នុគោលបំណងចង់បង្ហាញជូនសាធារណជនឱ្យបានយល់ពីស្នាដៃនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់ដូនតា និង អបអរសាទរ «ក្រមា» ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់កម្ពុជា ចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ។

    ដោយឡែក «ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា» នេះ នឹងមានកម្មវិធីសំខាន់ៗដូចជា៖ ការបង្ហាញជំនាញរបស់សិប្បករ, កម្មវិធីស្វែងយល់ពីសិប្បកម្មប្រពៃណី ,បទបង្ហាញអំពីសិល្បៈកាច់ផ្កា ចាក់ស្មុក ដេរប៉ាក់ លម្អក្រណាត់ សិល្បៈគំនូរ ចម្លាក់ ផាត់ពណ៌, ការស្វែងយល់អំពីមរតកខ្លែងខ្មែរ និងគំនិតច្នៃប្រតិដ្ឋ, បទបង្ហាញអំពីជំនាញវិជ្ជាជីវៈដូនតា, ការបង្ហាញទេពកោសល្យសិល្បៈកុមារ, ការស្វែងយល់អំពីតម្បាញក្រមា និងវប្បធម៌ខ្មែរ, ការបង្ហាញបច្ចេកទេសបុរាណក្នុងវិជ្ជាស្មូនក្អម-ឆ្នាំង, ការបង្ហាញម៉ូតសម្លៀកបំពាក់ច្នៃប្រតិដ្ឋពីក្រមា, ការសម្តែងឧបករណ៍តន្រ្តីទោល និងការប្រគុំតន្ត្រី ចម្រៀង រាំកម្សាន្តជាដើម។ សម្រាប់ «ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា» អាចចូលរួមដោយសេរី នៅថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៩:០០ នាទីព្រឹក ដល់ម៉ោង ៨:៣០ នាទីយប់ នៅក្នុងបរិវេណសារមន្ទីរខ្លែងខ្មែរ ស្ថិតនៅវិថី រដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay