ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងស្រាវជ្រាវករណីមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកធ្វើការកាក់រថយន្តមួយដឹកស្ត្រីមានផ្ទៃពោះម្នាក់់ដែលត្រូវទៅសម្រាលកូននៅមន្ទីរពេទ្យ

    BY December 13, 2024
    ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងស្រាវជ្រាវករណីមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកធ្វើការកាក់រថយន្តមួយដឹកស្ត្រីមានផ្ទៃពោះម្នាក់់ដែលត្រូវទៅសម្រាលកូននៅមន្ទីរពេទ្យ

    (ខេត្តដំបង)៖ បុរសម្នាក់ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ឃុន ណារ៉ាត់ បានសរសេរបង្ហោះក្នុងគណនីរបស់ខ្លួន ពាក់ព័ន្ធនឹងមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកធ្វើការកាក់រថយន្តរបស់គាត់ ខណ:ដែលប្រពន្ធរបស់គាត់ឈឺពោះត្រូវសម្រាលកូននៅមន្ទីរពេទ្យ។

    យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ បានចេញសេចក្ដីបំភ្លឺ បន្ទាប់ពីបានឃើញ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ឃុន ណារ៉ាត់ បានសរសេរបង្ហោះក្នុងគណនីរបស់ខ្លួនពាក់ព័ន្ធនឹងមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកធ្វើការកាក់រថយន្តរបស់គាត់នៅលើដងផ្លូវ ខណ:ដែលគាត់កំពុងដឹកប្រពន្ធរបស់គាត់ឈឺពោះសម្រាល កូនទៅកាន់មន្ទីរពេទ្យ។

    គួរបញ្ចាក់ផងដែរថា ពេលនេះលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យធ្វើការស្រាវជ្រាវជាបន្ទាន់ទាំងមន្រ្តីដែលអនុវត្តការងារនៅទីនោះផ្ទាល់ ទាំងម្ចាស់គណនីហ្វេសប៊ុកខាងលើផង នាល្ងាចថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ ត្រឹមវេលាម៉ោង ១៧:១៨នាទី។

    ចំពោះលទ្ធផលនៃការស្រាវជ្រាវនេះ ប្រសិនបើរកឃើញថា មន្រ្តីរូបណាបានប្រព្រឹត្តិមិនត្រឹមត្រូវតាមជំនាញវិជ្ជាជីវ:មន្រ្តីនគរបាលរូបនោះ នឹងត្រូវទទួលនូវការអនុវត្តវិន័យស្រប តាមវិន័យរបស់កងកម្លាំងនគរបាលជាតិ។ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនអ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay