ក្រសួងសាធារណការ ចុះពិនិត្យមើលទីតាំងប៉ែកខាងភ្នំពេញ ដើម្បីគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសម្របសម្រួលគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំងឡើង-ចុះស្ពានមិត្តភាពកម្ពុជា-កូរ៉េ បរិវេណជុំវិញទីតាំងប៉ែកខាងភ្នំពេញ។

ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលដ្ឋាន តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (EDCF) តំណាងអគ្គនាយកដ្ឋានដោះស្រាយហេតុប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីបច្ចេកទេសជាច្រើនរូបទៀត។

ការចុះពិនិត្យទីតាំងនេះធ្វើឡើង ក្នុងគោលបំណងពិនិត្យមើលប៉ះពាល់ ដែលមានឥទ្ធិពលដល់ការអនុវត្តគម្រោង និងលំហូរចរាចរណ៍ ត្រង់ចំណុចឡើង-ចុះស្ពាន ដើម្បីឈានទៅរកដំណោះស្រាយក្នុងការរចនាប្លង់ស្ពាន ដែលផ្តល់នូវលំហូរចរាចរណ៍យ៉ាងរលូននៅពេលស្ពានបើកឱ្យប្រើប្រាស់៕





ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន