ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកផលិតក្រមាខ្មែរនៅខេត្តបាត់ដំបង សាទរចំពោះក្រមាខ្មែរ ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

    BY December 14, 2024
    អ្នកផលិតក្រមាខ្មែរនៅខេត្តបាត់ដំបង សាទរចំពោះក្រមាខ្មែរ ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី្១៣ ខែធ្នូ ឆ្នាំ ២០២៤ បានឱ្យដឹងថា នៅក្នុងខណៈពេលដែលប្រទេសកម្ពុជា ទទួលបានដំណឹងល្អអំពីក្រមាខ្មែរត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤កន្លងមកថ្មីៗនេះ បានធ្វើឱ្យតំណាងប្រជាពលរដ្ឋ ដែលជាម្ចាស់ផលិតកម្មតម្បាញក្រមានៅមជ្ឈមណ្ឌលអភិវឌ្ឍស្ត្រីមោងឫស្សី ខេត្តបាត់ដំបង បង្ហាញនូវភាពសប្បាយរីករាយ ខណៈពេលដែលក្រមាខ្មែរត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដើម្បីអភិរក្សនូវកេរ្តិ៍តំណែលរបស់ខ្មែរយើង ដែលបានបន្សល់ទុកមកតាំងពីបុរមបុរាណមកម្ល៉េះ ។

    ជាអ្នករស់នៅភូមិឫស្សី១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង អ្នកស្រី ស៊ីន ស្រីនាង បានចាត់ទុកថា នេះគឺជាមោទនភាពមួយ មិនត្រឹមតែក្រុមគ្រួសារ និងអ្នកស្រីប៉ុណ្ណោះទេ តែជាមោទនភាពរបស់ជាតិខ្មែរទាំងមូល ដែលអង្គការយូណេស្កូ បានផ្តល់នូវតម្លៃចំពោះកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងការថែរក្សា ការពារ និងលើកតម្កើងនូវគុណតម្លៃក្រមារបស់ខ្មែរ ដើម្បីទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ ។

    ពាក់ព័ន្ធនឹងខ្សែច្រវ៉ាក់ផលិតកម្មតម្បាញក្រមាខ្មែរនេះដែរ អ្នកស្រី ស៊ីន ស្រីនាង បានបង្ហាញឱ្យដឹងថា អ្នកស្រី បានចាប់យកការធ្វើតម្បាញក្រមាខ្មែរ តាំងពីឆ្នាំ២០១៥មកម៉្លេះ ដោយបានចូលរៀនជំនាញតម្បាញនេះនៅមជ្ឈមណ្ឌលអភិវឌ្ឍស្ត្រីមោងឫស្សី ដែលបានរៀបចំបណ្តុះបណ្តាលដោយមន្ទីរកិច្ចការនារីខេត្តបាត់ដំបង ក្រោមការឧបត្ថម្ភគាំទ្រមូលនិធិពីរាជរដ្ឋាភិបាលកម្ពុជា ។

    អ្នកស្រី បានបញ្ជាក់ទៀតថា រហូតមកដល់ពេលបច្ចុប្បន្ននេះ មុខរបរតម្បាញក្រមានេះបានដំណើរទៅមានការទទួលស្គាល់ពីសហគមន៍បានជាបន្តបន្ទាប់ គ្រាន់តែមានភាពស្បើយទីផ្សារបន្តិច បើប្រៀបធៀបនឹងរយៈពេលកន្លងមកនេះ ។ ដោយឡែកវត្ថុធាតុដើមសម្រាប់ផលិតក្រមា បាននាំមកពីរាជធានីភ្នំពេញ ហើយក្នុងពេលផលិតក្រមានេះ បើមិនមានភាពអត់ធ្មត់ និងការស៊ូទ្រាំទេ មិនអាចធ្វើតម្បាញក្រមានេះបាននោះដែរ ។

    តម្លៃក្រមាលក់ចេញតម្លៃរាយ មួយ តម្លៃ១ម៉ឺនរៀល បើបោះដុំឱ្យម៉ូយយកទៅលក់បន្តលក់ក្នុងតម្លៃ ៨ម៉ឺនរៀល ដោយសារ តម្លៃវត្ថុធាតុដើមទិញមកថ្លៃដែរ ។ យ៉ាងណាក៏អ្នកស្រី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានលើកស្ទួយតម្លៃនៃផលិតផលក្រមាខ្មែរ ដោយបានបញ្ជូនស្នើសុំ ដើម្បីដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនាពេលនេះ ក៏ដូចថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ដែលបានបំពេញកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារ និងលើកតម្កើងគុណតម្លៃក្រមារបស់កម្ពុជា ឱ្យបានគង់វង្ស ទាំងពេលបច្ចុប្បន្ន និងតទៅអនាគត ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay