ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បើគ្មានការប្រែប្រួលស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅបំណាច់ខែមីនា ឆ្នាំ២០២៥ ខាងមុខ

    BY December 14, 2024
    បើគ្មានការប្រែប្រួលស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅបំណាច់ខែមីនា ឆ្នាំ២០២៥ ខាងមុខ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី្១៤ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា បើគ្មានការប្រែប្រួលដោយកត្តាចៃដន្យ ឬប្រធានស័ក្តិណាមួយទេ ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅបំណាច់ខែមីនា ឆ្នាំ២០២៥ គឺមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។

    ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ស្ថិតក្នុងភូមិសាស្ត្រភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់(កាត់ជ្រលងស្ទឹងឬស្សីជ្រុំ) បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ សម្រេចការសាងសង់ជាង៨០%ហើយ និងមានដំណើរការសាងសង់ជិតដល់ចំណុចតភ្ជាប់គ្នាហើយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay