ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកែប ចេញសេចក្ដីបំភ្លឺព័ត៌មាន ដោយធ្វើការបដិសេធ និងច្រានចោលនូវព័ត៌មានដែលបានបង្ហោះផ្សាយអំពីការបាក់អគារ ៧ជាន់ នៅក្នុងខេត្តកែប ហើយការបាក់រលំអគារនៅខេត្តកែបនេះគឺជាព័ត៌មានចាស់

    BY December 16, 2024
    រដ្ឋបាលខេត្តកែប ចេញសេចក្ដីបំភ្លឺព័ត៌មាន ដោយធ្វើការបដិសេធ និងច្រានចោលនូវព័ត៌មានដែលបានបង្ហោះផ្សាយអំពីការបាក់អគារ ៧ជាន់ នៅក្នុងខេត្តកែប ហើយការបាក់រលំអគារនៅខេត្តកែបនេះគឺជាព័ត៌មានចាស់

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ បានឱ្យដឹងថា រដ្ឋបាលខេត្តកែប សូមធ្វើការបំភ្លឺជូនដល់សាធារណជន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកឱ្យបានដឹងថា ថ្មីៗនេះរដ្ឋបាលខេត្តកែប ពិនិត្យឃើញថា នៅតាម បណ្តាញសង្គម មានជនខិលខូចមួយចំនួនបានធ្វើការផ្សព្វផ្សាយ និងចែករំលែកបន្តឡើងវិញនូវព័ត៌មាន ចាស់នៃព្រឹត្តិការណ៍បាក់រលំអគារនៅខេត្តកែប (ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២០) ក្នុងចេតនាទុច្ចរិត បំពុលសង្គម បង្កការភ័ន្តច្រឡំដល់សាធារណជន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។

    រដ្ឋបាលខេត្តកែប សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវរាល់ព័ត៌មាន និងការប្រឌិត ព័ត៌មានដោយយកវីដេអូចាស់ មកផ្សព្វផ្សាយ និងចែករំលែកបន្តឡើងវិញ ដូច្នេះសូមម្ចាស់គណនី និងផេក ហ្វេសប៊ុកដែលបានផ្សព្វផ្សាយ និងចែករំលែកព័ត៌មានក្លែងក្លាយទាំងនេះ លុបចេញវិញជាបន្ទាន់ និង សូមស្នើដល់អង្គភាពមានសមត្ថកិច្ចបើកការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកមុខជនដែលបានបង្ហោះព័ត៌មាន ក្លែងក្លាយនេះយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ។

    អាស្រ័យហេតុនេះ សូមសាធារណជន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម សូមកុំ មានការយល់ច្រឡំ និងសូមអំពាវនាវ កុំចូលរួមផ្សព្វផ្សាយ និងចែករំលែកបន្តព័ត៌មានក្លែងក្លាយទាំងនេះ ចៀសវាងបង្កការលំបាកក្នុងការអនុវត្តភារកិច្ចស្រាវជ្រាវរបស់ជំនាញ និងអាចប្រឈមមុខចំពោះផ្លូវច្បាប៕

    ប្រភព៖ ក្រសួព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay