ព័ត៌មានជាតិ
កម្មវិធី «ដារលាន-ដាល់អំបុកឈ្នះឈ្នះ» លើកទី៤ នឹងធ្វើឡើងនៅថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែធ្នូ ខាងមុខនេះ ក្នុងខេត្តសៀមរាប
BY
December 16, 2024
(ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ នេះ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងពី កម្សាន្តកម្មវិធី «ដារលាន-ដាល់អំបុកឈ្នះឈ្នះ» លើកទី៤ នៅផ្សារធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

ដោយមានការចូលរួមពី ក្រុងរុនតាឯកតេជោសែនសហការជាមួយក្រុមការងារវេទិកាសន្តិភាពកម្ពុជា ក្នុងការរៀបចំកម្មវិធី ដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី៤ ដែលនឹងចាប់ផ្តើមថ្ងៃទី ២៧, ២៨, ២៩ ខែធ្នូ ឆ្នាំ ២០២៤ នៅផ្សារធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាម៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប