ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ បំពាក់កាមេរ៉ាសុវត្ថិភាពជា ៤០០ទីតាំង ដើម្បីបង្កើនការរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ

    BY December 16, 2024
    ខេត្តព្រះសីហនុ បំពាក់កាមេរ៉ាសុវត្ថិភាពជា ៤០០ទីតាំង ដើម្បីបង្កើនការរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ស្ថាប័នជាច្រើនក្នុងខេត្តព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងវិនិយោគិន ដើម្បីឱ្យស័ក្តិសម ជាខេត្ត «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»។

    ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាង ៦០រូប ដែលបំពេញបេសកកម្មចុះយកព័ត៌មាននៅក្នុងខេត្តព្រះសីហនុថា ខេត្តព្រះសីហនុគឺជាខេត្តស្នូលមួយនៃខេត្តជាប់ឆ្នេរសមុទ្រ ដែលរួមមាន ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកែបនិងខេត្តកំពត ដោយសារតែខេត្តព្រះសីហនុមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទាំង៣ប្រភេទ គឺផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ដូច្នេះហើយទើបរាជរដ្ឋាភិបាលបានរុញខេត្តព្រះសីហនុ ឱ្យទៅជាតំបន់ «សេដ្ឋកិច្ចពិសេសពហុបំណង»។

    ឯកឧត្ដម បានបន្ថែមថា សម្រាប់ខេត្តដែលជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង គឺត្រូវតែមានការការពារសុខសុវត្ថិភាព ឱ្យបានល្អប្រសើរនិងជាប់ជាប្រចាំ ដូច្នេះហើយរដ្ឋបាលខេត្ត បានចាត់ចែងការងារ ទៅដល់អង្គភាពនិងស្ថាប័នពាក់ព័ន្ធ ដោយត្រូវអនុវត្តន៍ទៅតាមភារកិច្ចរបស់ខ្លួន រៀងៗខ្លួន ធ្វើយ៉ាងណារក្សាសុវត្ថិភាព និងឆ្លើយតបបានទាន់ពេលវេលា ទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងវិនិយោគិន ជាពិសេសគណៈប្រតិភូដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុផ្ទាល់តែម្ដង ។

    ឯកឧត្ដមបានបន្ថែមទៀតថា ខេត្តព្រះសីហនុ ក្រៅតែពីស្ថាប័ន ទាំង អស់នេះ អាជ្ញាធរ ក៏ផ្តោតសំខាន់លើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលគោលនយោបាយនេះ គឺជាគោល នយោបាយរបស់រាជរដ្ឋាភិបាល ដោយធ្វើយ៉ាងណាឱ្យក្នុងមូលដ្ឋានមានសុខសន្តិភាព និងសុវត្ថិភាពល្អប្រសើរ ។ជាងនេះទៅទៀត ក្នុងក្របខ័ណ្ឌខេត្តព្រះសីហនុ ក្រុមការងារក៏មានបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ រួមទាំងការបង្កើតប្រព័ន្ធ Hot Line ដើម្បីត្រួតពិនិត្យមើលក្នុងករណីមាន ហេតុការណ៍ណាមួយកើតឡើង គឺអាចតាមដាននិងត្រួតពិនិត្យបានទាន់ពេលវេលា ។ ជាពិសេសសម្រាប់ប្រព័ន្ធ Hot Line ទៀតសោត គឺសម្រាប់ទទួលបណ្ដឹងពីសាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ ព្រោះនៅពេលដែលប្រជាជនមានបញ្ហានៅក្នុងខេត្តព្រះសីហនុ គឺក្រុមការ ងារនឹងធ្វើការឆ្លើយតប ទប់ស្កាត់ និងបង្ក្រាប នូវអ្វីដែលបានកើតឡើង ឱ្យស្របទៅតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ។

    ឯកឧត្តម បានបញ្ជាក់ទៀតថា សម្រាប់កាមេរ៉ាសុវត្ថិភាពគឺមានរហូតដល់៤៣៣ទីតាំង និងមានចំនួន៥៣៣គ្រាប់ ក្នុងនោះអាជ្ញាធរខេត្ត ក៏គ្រោងនឹងដាក់បន្ថែមនៅតាមទីតាំងសំខាន់ៗមួយចំនួនទៀត ដើម្បីបង្កើនការរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាពិសេសវិនិយោគិន ដែលមកដាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay