ព័ត៌មានជាតិ
មូលហេតុនេះហើយទើបធ្វើឱ្យដាច់ចរន្តអគ្គិសនីតាមតំបន់មួយចំនួនក្នុងសង្កាត់ស្ទឹងមានជ័យ និងសង្កាត់បឹងសាឡាងកាលពីយប់មិញ
BY
December 17, 2024
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ នេះ អគ្គិសនីកម្ពុជា បានឱ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F6) មូលហេតុបណ្តាលមកពីមានចោរគាស់បន្ទប់ភ្លើងចូលដោះទូ និងកាត់ខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (២) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដោយក្រុមការងារបច្ចេកទេសបានធ្វើការផ្លាស់ប្ដូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០៤:១៥នាទីទៀបភ្លឺ៕


ប្រភព៖ អគ្គិសនីកម្ពុជា