ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកំពង់ចាម ណែនាំឱ្យស្នងការនគរបាលខេត្ត បង្កើតក្រុមពិសេសមួយ ដើម្បីបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ

    BY December 17, 2024
    អភិបាលខេត្តកំពង់ចាម ណែនាំឱ្យស្នងការនគរបាលខេត្ត បង្កើតក្រុមពិសេសមួយ ដើម្បីបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ

    (ខេត្តកំពង់ចាម)៖ យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ចាម អភិបាលខេត្ត ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឱ្យស្នងការនគរបាលខេត្ត បង្កើតកម្លាំងពិសេសមួយក្រុម ដើម្បីបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញប្រកបដោយប្រសិទ្ធភាព ។

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា បញ្ហាបទល្មើសតាមប្រព័ន្ធអនឡាញកំពុងតែកើតឡើងគួរឲ្យកត់សម្គាល់ ក្នុងនោះមានដូចជា ការឆរបោកតាមប្រព័ន្ធអនឡាញ ពោលគឺការវិនិយោគក្លែងក្លាយ ដែលជនរងគ្រោះដាក់ទុនវិនិយោគហើយមិនអាចដកលុយវិញបាន។

    ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការឆបោក ការធ្វើពាណិជ្ជកម្មក្លែងក្លាយ ដូចជាការលក់ផលិតផលតាមប្រព័ន្ធអនឡាញ ដើរជនរងគ្រោះទិញដាក់លុយទៅហើយមិនបានរបស់ ឬបានទំនិញមកប្រើមិនកើតក៏មាន។ ម្យ៉ាងទៀត គឺការឈរបោកតាមរយៈការក្លែងអត្តសញ្ញាណ ពោលគឺជនឆបោកបានកាត់តរូបភាពថ្នាក់ដឹកនាំជាមន្ត្រីនគរបាល ទៅគំរាម ឬប្រើគ្រប់មធ្យោបាយ ដើម្បីទារប្រាក់ពីជនរងគ្រោះ។ មួយចំណុចទៀត គឺការឈរបោកតាមល្បែងស្នេហា ដែលជនឈរបោកចាប់ផ្ដើមពីការកសាងទំនាក់ទំនងស្នេហា បន្ទាប់មកយករូបភាពផ្សេងៗ ជម្រិតទាប្រាក់ពីជនរងគ្រោះ ។ជាមួយគ្នានេះក៏មាន ការខ្ចីលុយតាមអនឡាញ ល្បែងស៊ីសងផ្សេងៗទៀត ដែលសុទ្ធតែជាប្រព័ន្ធឆរបោកតាមអនឡាញ ។

    ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដល់កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៏ដូចជាអ្នកពាក់ព័ន្ធ ដើម្បីរួមសហការគ្នា បង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញនេះ។ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយនូវហានិភ័យ និងការរងគ្រោះដោយការឆរបោកតាមប្រព័ន្ធអនឡាញនេះ តាមរយៈវេទិកាសាធារណៈ ដើម្បីបញ្ជ្រាបព័ត៌មានដល់ប្រជាពលរដ្ឋ ឲ្យបានដឹងនិងមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay