ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដំណាក់កាលទីមួយ និងត្រៀមបើកដំណើរការនៅក្នុងអំឡុងខែកក្កដា ឆ្នាំ ២០២៥

    BY December 18, 2024
    អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដំណាក់កាលទីមួយ និងត្រៀមបើកដំណើរការនៅក្នុងអំឡុងខែកក្កដា ឆ្នាំ ២០២៥

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍សុីវិល បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដំណាក់កាលទីមួយ និងត្រៀមបើកដំណើរការនៅក្នុងអំឡុងខែកក្កដា ឆ្នាំ ២០២៥។

    នាព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដំណាក់កាលទីមួយ។

    ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានពិភាក្សាលើវឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដំណាក់កាលទីមួយ និងត្រៀមបើកដំណើរការនៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៍ដូចជាថ្នាក់ដឹកនាំនិងសមាជិកគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ដំណាក់កាលទីមួយ និងតំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)៕

     

    ប្រភព៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍សុីវិល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay