ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់អាហារូបករណ៍សិក្សានៅចិន ៨០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

    BY December 20, 2024
    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់អាហារូបករណ៍សិក្សានៅចិន ៨០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ សមាគមនិស្សិតអាហាររូបករណ៍ (អ.ម.ត) នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅប្រទេសចិនចំនួន ៨០កន្លែង។

    ចំពោះអាហារូបករណ៍នេះ មានសម្រាប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ ដោយឡែក កាលបរិច្ឆេក្នុងការទទទួលពាក្យ ចាប់ពីថ្ងៃទី ២១ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ៥៖០០នាទីល្ងាច ជាកំហិត។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់តំណភ្ជាប់មួយនេះ https://t.me/+16raByjLcqQ5N2Fl ៕

    ប្រភព៖ សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay