ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងប៉ុស្តិ៍នគរបាលទន្លេបាសាក់ ចុះធ្វើការអប់រំណែនាំទៅកាន់ហាងកំសាន្តមួយកន្លែង ក្រោយបង្កសំឡេងរំខានដល់អ្នកជិតខាង

    BY December 20, 2024
    កម្លាំងប៉ុស្តិ៍នគរបាលទន្លេបាសាក់ ចុះធ្វើការអប់រំណែនាំទៅកាន់ហាងកំសាន្តមួយកន្លែង ក្រោយបង្កសំឡេងរំខានដល់អ្នកជិតខាង

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលទន្លេបាសាក់ ចុះធ្វើការអប់រំណែនាំទៅកាន់ហាងកំសាន្តមួយកន្លែង ក្រោយបង្កសំឡេងរំខានដល់អ្នកជិតខាង។

    តាមរយៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ២០:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលទន្លេបាសាក់ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ ដឹកនាំដោយលោកវរសេនីយ៍ត្រី លៀង សៀវឃាង អធិការរង ចុះធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយតំណាងម្ចាស់ហាងកំសាន្តយីហោ ឈ្មោះ ទីក្រុងដែនសមុទ្រ ក្នុងផ្សារសូហូ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឱ្យបញ្ឈប់ការចាក់ភ្លេង និងបញ្ជាំងស្លាយវីដេអូ បង្កសំឡេងរំខានដល់អ្នកជិតខាងមិនអាចសម្រាកបាន៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay