ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពាក់អាវក្រាស់ៗ! កម្ពុជាបន្តចុះត្រជាក់ដដែល ក្នុងរង្វង់ពី ១៨°C ដល់ ២០°C ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២៥ ខែធ្នូនេះ

    BY December 23, 2024
    ពាក់អាវក្រាស់ៗ! កម្ពុជាបន្តចុះត្រជាក់ដដែល ក្នុងរង្វង់ពី ១៨°C ដល់ ២០°C ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២៥ ខែធ្នូនេះ

    យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា សម្ពាធទាបដែលកើតមាននៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើខ្យល់មូសុងឦសាន និងគ្របដណ្តប់លើអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ។

    ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤

    ១-តំបន់វាលទំនាប៖

    -សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី

    ២-តំបន់ខ្ពង់រាប៖

    -សីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងទិសបូព៌ មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។

    ៣-តំបន់មាត់សមុទ្រ៖

    -សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។

    -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay