ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការនគរបាលរាជធានីភ្នំពេញ ស្នើឱ្យផេកហ្វេសប៊ុកមួយចំនួនបញ្ឈប់ការចែករំលែកព័ត៌មាន និងរូបភាពដែលកើតឡើងតាំងឆ្នាំ ២០១៨ ជុំវិញការឆែកឆែរជនសង្ស័យ ២នាក់ ដែលបើកម៉ូតូគេចពីការត្រួតពិនិត្យ

    BY December 23, 2024
    ស្នងការនគរបាលរាជធានីភ្នំពេញ ស្នើឱ្យផេកហ្វេសប៊ុកមួយចំនួនបញ្ឈប់ការចែករំលែកព័ត៌មាន និងរូបភាពដែលកើតឡើងតាំងឆ្នាំ ២០១៨ ជុំវិញការឆែកឆែរជនសង្ស័យ ២នាក់ ដែលបើកម៉ូតូគេចពីការត្រួតពិនិត្យ

    យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ផេកហ្វេសប៊ុកមួយចំនួន បានយកព័ត៌មាន និងរូបភាពចាស់ដែលកើតឡើងតាំងឆ្នាំ ២០១៨ មកផ្សព្វផ្សាយ និងចែករំលែកឡើងវិញម្ដងទៀត ដែលនាំឱ្យសាធារណជនមានការយល់ច្រឡំ ជុំវិញការឆែកឆែរជនសង្ស័យ ២នាក់ ដែលបើកម៉ូតូគេចពីការត្រួតពិនិត្យ។

    តាមរយៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹង នៅពេលថ្មីៗនេះ មានផេកហ្វេសប៊ុកមួយចំនួន ដែលបានយកព័ត៌មាន និងរូបភាពចាស់ដែលកើតឡើងតាំងឆ្នាំ ២០១៨ មកធ្វើការផុសឡើងវិញនាំឱ្យសាធារណជនមានការយល់ច្រឡំជុំវិញការឆែកឆែរត្រួតពិនិត្យទៅជនសង្ស័យបើកម៉ូតូគេចពីការត្រួតពិនិត្យគោលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅខណ្ឌជ្រោយចង្វារ។

    ចំពោះករណីនេះដែរ គឺកម្លាំងផ្នែកសណ្តាប់ធ្នាប់-ចរាចរណ៍ និងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចមុខក្រុមហ៊ុនហុងដា ផ្លូវជាតិលេខ៦ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោង ១៤:៣០នាទី ពេលនោះមានជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូម៉ាក ហុងដា សេ១២៥ បានជិះគេចពីគោលដៅទើបកម្លាំងសមត្ថកិច្ចបានជិះម៉ូតូដេញតាមក្រោយឃាត់បានជនសង្ស័យម្នាក់ ឆែកឆេរឃើញដែកកេះ ពណ៌ ស របស់ជនសង្ស័យ ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់។

    បន្ទាប់មកសមត្ថកិច្ច ក៏បានយកដែកកេះរបស់ជនសង្ស័យដាក់ចូលហោប៉ាវរបស់ជនសង្ស័យវិញ រូបភាពនេះហើយដែលមានជនអគតិ យកផ្សព្វផ្សាយចោទប្រកាន់មកលើសមត្ថកិច្ចថាយកសារធាតុញៀនទៅដាក់ក្នុងហោប៉ាវរបស់ជនសង្ស័យ ដែលនាំឱ្យសាធារណជនមានការយល់ច្រឡំនាំឱ្យប៉ះពាល់ដល់កិត្តិយសសមត្ថកិច្ចអនុវត្តច្បាប់។

    គួរបញ្ចាក់ផងដែរថា ករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្លាប់បានបកស្រាយបំភ្លឺរួចម្តងមកហើយក្នុងអំឡុងពេលនោះ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យម្ចាស់ផេក ឬក៏ម្ចាស់គណនីហ្វេសប៊ុក ដែលយកករណីខាងលើមកបង្ហោះផ្សព្វផ្សាយចែករំលែកឡើងវិញតាមបណ្តាញសង្គម ត្រូវបញ្ឈប់ការចែករំលែកផ្សព្វផ្សាយជាបន្ទាន់ បើពុំដូច្នោះទេសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay