ព្យុះទី២៦ ឈ្មោះ «ប៉ាប៊ូក» មានឥទ្ធិពលលើខ្យល់មូសុងបណ្ដាឱ្យមានខ្យល់បក់ ចាប់ពីថ្ងៃទីនេះ ដល់ថ្ងៃទី ២៦ ខែធ្នូ
យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី ២៦ ឈ្មោះ «ប៉ាប៊ូក» (Pabuk) មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន និងគ្របដណ្តប់លើអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ។ សូមបញ្ជាក់ថា ព្យុះនេះពុំមានឥទ្ធិពល ខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់ បក់មកពីពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម