ព័ត៌មានជាតិ
ស្ទាវណាស់បង្ហោះម៉ូតូកាត់យប់ ត្រូវប្រជាពលរដ្ឋថតបាន ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ
BY
December 24, 2024
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ បានឱ្យដឹងថា ឃាត់ខ្លួនយុវជន ០៤នាក់ ដែលបានបង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅក្នុងតំបន់ជ្រោយចង្វារ។

តាមរយៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចាក់ទៀតថា នៅយប់ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ២៣:១០នាទី កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនយុវជនចំនួន ០៤នាក់ ម៉ូតូចំនួន ០២គ្រឿង ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចផ្លូវ កែវ ចិន្តា ភូមិ០១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ៕




ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ